ឧទ្ទេសនាមអំពីមណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។

ឧទ្ទេសនាមអំពីមណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។ - ảnh 1
មណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។ (vov.vn)


        VOV-វិហារ Do (រឺបានហៅថាវិហារ Ly Bat De រឺ Co Phap Dien) នៅភូមិ
Thuong ឃុំ Dinh Bang សព្វថ្ងៃជាសង្កាត់ Dinh Bang ទីរួមស្រុក Tu Son ខេត្ត Bac
Ninh។ វិហារឆ្ងាយពីទីក្រុង​ហាណូយ​ជិត២០គីឡូម៉ែត្រទៅប៉ែកខាងជើង។ វិហារជាប្រជុំស្ថាប័ត្យកម្មជំនឿ​ដែលធ្វើ​សក្ការៈបូជាស្ដេចដំបូងចំនួន៨អង្គរនៃ
រាជកាល Ly។ វិហារ Do ត្រូវបានរដ្ឋវៀត​ណាមទទួលស្គាល់ជាកេរ៌្តដំណែល
ប្រវត្តិសាស្ត្រ-វប្បធម៍នាឆ្នាំ១៩៩១។

        វិហារ Do ត្រូវបានបើកការដ្ឋានសាងសង់នាខែមិនាឆ្នាំ១០៣០​ ដោយស្ដេច
Ly Thai Tong។ ក្រោយនេះ វិហារត្រូវបានជួលជុលនិង​បើកទូលាយ។ នៅរាជកាល
ស្ដេច Le Kinh Tong ឆ្នាំ១៦០៥ វិហារ Do ត្រូវបាន​សាងសង់ឡើងវិញនៅដំបន់ដី
ចាស់ហើយគុណូបការៈរបស់បណ្ដាស្ដេចរាជកាល Ly ត្រូវបានឆ្លាក់លើផ្ទាំង
សិលាចារឹតឡើងវិញ។ លោក Nguyen Duc Thin អ្នកគ្រប់​គ្រងនៅវិហារ Do បាន
ឲ្យដឹងថា៖

        “វិហារមានទំហ៊ំជាង៣ម៉ឺនម៉ែត្រក្រឡាជាមួយសំនងចំនួន២១។ ក្នុងនោះមាន
​អាគ៌ា Thuy Dinh លើបឹង។ រូបភាពនៃអាគ៌ានេះត្រូវបានជ្រើសរើសបោះពុម្ភលើ
ក្រដាស់ប្រាក់៥ដុង​ឥណ្ឌូចិនមុននេះនិងឥឡូវនេះបានបោះពុម្ភលើក្រដាស់ប្រាក់
១ពាន់ដុង។”

        ច្រកទ្វាចូលបានឆ្លាក់រូបនាគចំនួន៥ ដូច្នេះបានហៅថា Ngu Long Mon។ នៅ
​វិហារធំមាន Phuong Dinh (អាគ៌ាបួនជ្រុង) បន្ទាប់នោះគឺអាគ៌ាធ្វើសក្ការៈបូជា​ខាង​មុខ។ នៅទីនេះមានទីធ្វើសក្ការៈបូជាស្ដេច Ly Thai To (Ly Cong Uan)។ នៅ​ខាងឆ្វេងបានព្យួ
ក្តាកត់ឡើងវិញព្រះរាជក្រិតរើសរាជធានីរបស់ស្ដេច Ly Thai To។ នៅខាងស្ដាំបានព្យួ
ក្តាកត់ឡើងវិញបទកំណាព្យពិសិទ្ធិល្បីឈ្មោះ “nam quoc son ha Nam de cu” របស់ Ly
Thuong Kiet។ នៅសង្ខាងវិហារ Do គឺអាគ៌ា Van Chi (ទីសក្ការៈបូជាបណ្ដាមន្ត្រីអក្សរ
សាស្ត្រ) និង Vo Chi (ទីសក្ការៈបូជាបណ្ដា​ឧត្តមសេនីយ៍)។ លោក Thin បានឲ្យដឹង
ទៀតថា៖

         “ប្រការចំឡែកគឺព្រះរាជក្រិតនេះមានអក្សរចំនួន២១៤ស្មើរនឹង២១៤ឆ្នាំ
កាន់​អំណាចរបស់បណ្ដាស្ដេចរាជកាល Ly។ ខ្ញុំសូមឧទ្ទេសនាមថា រាជកាល Ly
បាន​សោយរាជ្យក្នុងរយៈពេល២១៦ឆ្នាំ ឆ្លងតាមរយៈស្ដេចចំនួន៩អង្គ ពីឆ្នាំ១០០៩
​ដល់​ឆ្នាំ១២២៥។ ប៉ុន្តែនៅវិហារត្រឹមតែធ្វើសក្ការៈបូជាស្ដេចចំនួន៨អង្គដែលមាន​
អំណាច​ពិតប្រាកដតែប៉ុណ្ណោះទេ។ រីឯលោកស្ត្រី Ly Chieu Hoang ឡើងសោយ​រាជ្យជាស្ដេចទី៩របស់រាជកាល Ly កាន់អំណាច២ឆ្នាំចុងក្រោយពេលនោះ​នៅ
តូច​ពេកទើបមានអាយុ៨ឆ្នាំ។ សិទ្ធិអំណាចស្ថិតក្នុងដៃរបស់លោក Tran Thu Do
ក្រោយ​នោះបានផ្ទេរប្រគល់រាជ្យបល្ល័ង្គឲ្យលោក Tran Canh ឡើងសោយរាជ្យ។
ដូច្នេះគេមិនធ្វើ​សក្ការៈបូជាព្រះនាងស្រីនៅវិហារនេះទេ គេធ្វើសក្ការៈបូជាព្រះនាង
នៅវិហា Rong ឆ្ងាយពីនេះ២គីឡូម៉ែត្រ។”

        មិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា បណ្ដាមិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​ពោល
​ខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។​សូម​ផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេស​វិទ្យុ
សំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@​yahoo​.com.vn។
ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.​vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ