|
ជនរួមជាតិជាជនជាតិ Co Tu រក្សាវប្បធម៍ប្រពៃណី។ (vovworld.vn) |
VOV-លោកអ្នកនាងកំពុងស្ដាប់សូរសម្លេងរបស់ថ្នាក់បង្រៀនរបាំប្រពៃណី
Tung tung da da របស់ជនរួមជាតិជាជនជាតិ Co Tu។ មិនទាន់ចូលដល់ឆ្នាំសិក្សាថ្មីក៏ដោយប៉ុន្តែរសៀលណាក៏បងស្រី Blinh Thi Xiec ក៏លៃទុកពេលវេលាដើម្បីបង្រៀន
ឲ្យកុមារក្នុងភូមិ Bhong 1 ឃុំ Song Kon ស្រុក Dong Giang ខេត្ត Quang Nam រៀនរបាំ។ បងស្រីបានឲ្យដឹងថា៖
“យើងខ្ញុំត្រូវបានលោកយាយអ្នកម្ដាយបង្រៀនរាំរបាំនេះកាលនៅតូច។ ឥឡូវ
នេះយើងខ្ញុំបានបង្រៀនឲ្យកុមាររបាំនេះដើម្បីគេបានយល់ច្រើនជាងអំពីប្រភពដើម
នៃជនជាតិ។ កូនក្មេងឥឡូវនេះរៀនលឿនណាស់។ កុមារខ្លះៗទើបតែមានអាយុ
ជិត៤ឆ្នាំបានរាំស្ទាត់ហើយ។”
ជាង២ឆ្នាំកន្លងមកហើយ សិប្បករ Blinh Hanh នៅឃុំ Zuoih ស្រុក Nam Giang បានរៀបចំថ្នាក់រៀនវាយគងឃ្មោះសំរាប់អ្នកឃុំ។ មុននេះគឺបង្រៀនឲ្យជនមាន
អាយុច្រើន ក្រោយនេះលោកបានលៃទុករយៈពេល២ខែក្នុងរដូវវិស្សមកាល
ដើម្បីបង្រៀនឲ្យប្អូនៗសិស្សានុស្សិស។ លោកបានឲ្យដឹងថា៖
“ជាធម្មតាមនុស្សធំនៅស្រុកក៏ចេះវាយគងឃ្មោះដែរ រីឯពួកវ័យក្មេងនេះមិន
ទាន់ចេះឡើយ។ ដូច្នេះខ្ញុំបានបង្រៀនតាំងពីឆ្នាំ២០១០មក។ នាពេលអនាគតខ្ញុំខ្លាចថាគ្មានអ្នកណាបន្តប្រពៃណីវប្បធម៍របស់ជនជាតិឡើយ។ រដូវវិស្សមកាល
ទើបបង្រៀនបានឲ្យពួកគេពីព្រោះពួកគេបានសំរាក។”
កំលាំងកាយចិត្តរបស់សិប្បករ Blinh Hanh បានចំណាយគឺមិនខាតឡើយ។ ឥឡូវនេះលោកអាចជឿជាក់ទៅលើការប៉ិនប្រសពក៏ដូចជាមនសិការរបស់ពួក
ក្មេងនៅឃុំ Zuoih។ ប្អូនៗមករៀនគង់ឃ្មោះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ដូចជា Zo Zam Mou និស្សិតឆ្នាំទី៤មហាវិទ្យាល័យវប្បធម៍ទីក្រុងហូជីមិញទើបនឹង
បានខេត្ត Quang Nam ប្រគល់កិត្តិនាមជាសិប្បករអាយុវ័យក្មេងពីព្រោះអ្វីៗដែល
ប្អូនដែលធ្វើបានសំរាប់វប្បធម៍របស់ជនរួមជាតិជាជនជាតិ Co Tu។ ទោះបីជាទៅ
រៀននៅឆ្ងាយក្តី ប៉ុន្តែប្អូនបានឆ្លៀតពេលវេលា រួមជាមួយសិប្បករនានាក្នុងឃុំ
ចូលរួមបណ្ដាព្រឹត្តិការណ៍សិល្បៈធំៗរបស់ខេត្ត Quang Nam។ Zo Zam Mou បាន
សំណេះសំណាលថា៖
“ខ្ញុំរួមជាមួយលោកអ៊ំ Hanh ចលនាប្អូនកុមារទៅរៀនតូរតន្ត្រី។ ក្នុងចំណោមប្អូនៗនោះក៏មានកុមារជាច្រើននាក់មានស្ថានភាពលំបាកដែរ ប៉ុន្តែការទៅរៀន
គេច្រើនមកដល់មុនខ្ញុំ។ ខ្ញុំក៏ចូលចិត្តវប្បធម៍ដូច្នេះខ្ញុំនឹងបង្កើតក្រុមសិល្បៈមួយដើម្បីបន្តវប្បធម៍របស់ខ្លួន។ នាបច្ចុប្បន្នក្រុមសិល្បៈមានកុមារប្រមាណ៣៤នាក់។”
ចំណោមនាក់ដូចជា Zo Zam Mou មិនទាន់ច្រើនឡើយប៉ុន្តែសិប្បករ Blinh Hanh ក៏បាននឹងនរចិត្តពីព្រោះលោកបានមានជំនាន់វ័យក្មេងបន្តការរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិជាជនជាតិ Co Tu។ និងបណ្ដាអ្នកបញ្ជូនវប្បធម៍ដូចជារូបលោកត្រូវខំប្រឹងប្រែងដើម្បីដិតជាប់ក្នុងដួងចិត្តជំនាន់វ័យក្មេងនូវសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅអំពីវប្បធម៍ប្រពៃណី។ ដូច្នេះវប្បធម៍របស់
ជនរួមជាតិជាជនជាតិ Co Tu ទើបបានដូចជាបណ្ដាព្រៃឈើបុរាណពីប៉ុន្មានជំនាន់
នៅស្ថិតស្ថេរនៅជួរភ្នំ Truong Son ដ៏មហិមារ៕