COVID - 19៖ វៀតណាមបានផលិតប្រកបដោយជោគជ័យឧបករណ៍ KIT ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែមិនា វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានប្រកាសផលិតប្រកបដោយជោគជ័យ ឧបករណ៍ KIT សម្រាប់ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2។ ឧបករណ៍ KIT នេះមានលក្ខណៈជាក់លាក់ ១០០% ចំណាយពេលវេលានៃការធ្វើរោគវិនិច្ឆ័យគឺ៨០ នាទី ចាប់ពីពេលទទួលសំណាក RNA របស់អ្នកជំងឺ។
វៀតណាមបានផលិតប្រកបដោយជោគជ័យឧបករណ៍ KIT ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2 |
មុននោះ នារសៀលថ្ងៃទី ២ ខែមិនា ឧបករណ៍ KIT ត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្របង្ការរោគ យោធាពិនិត្យនិងវាយតម្លៃលើប្រសិទ្ធភាព ឯកទេស។ លទ្ធផលបង្ហាញថាឧបករណ៍មានប្រ សិទ្ធភាពជាក់ស្តែង ស្មើនឹងឧបករណ៍ Kit realtime RT-PCR របស់អង្គការសុខភាពពិភពលោក ពោលគឺប្រ សិទ្ធភាព ១០០%។ លទ្ធផលនៃការស្រាវជ្រាវនេះបានបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្របានម្ចាស់ការលើបច្ចេកទេសទំនើបនិងម្ចាស់ការក្នុងការបង្កើតឧបករណ៍ KIT realtime RT-PCR សម្រាប់ធ្វើរោគវិនិច្ឆ័យវីរុស SARS-CoV-2 នៅវៀត ណាមដោយមិនពឹងផ្អែកលើការនាំចូលឧបករណ៍បរទេស។
សាស្ត្រាចារ្យរង បណ្ឌិត Chu Hoang Ha ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្របានអោយដឹងថា៖ នាពេលអនាគត វិទ្យាស្ថាននឹងសម្របសម្រួលជាមួយវិទ្យាស្ថានវេជ្ជសាស្ត្របង្ការរោគយោធា ផលិតចំនួនឧបករណ៍នេះអោយបានច្រើន សម្រាប់បម្រើតំរូវការធ្វើតេស្តត្រួតពិនិត្យជាលិការទ្រង់ទ្រាយធំ។ វិទ្យាស្ថានក៏ត្រៀមសម្របសម្រួលជាមួយអាជ្ញាធរផ្សេងទៀត ដើម្បីអនុវត្តន៍ឧបករណ៍ធ្វើរោគវិនិច្ឆ័យមេរោគវីរុស SARS-CoV-2 សំដៅចូលរួមចំណែកក្នុងការរុញថយក្រោយជំងឺរាតត្បាត៕