COVID-19 ៖ អ.ស. ប អំពាវនាវឱ្យប្រទេសនានាចូលរួមវិភាគទានមូលនិធិវ៉ាក់សាំងសកល

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស. ប) លោក Antonio Guterres កាលពីថ្ងៃទី ៣០ ខែកញ្ញា បានអំពាវនាវឱ្យប្រទេសនានាចូលរួមវិភាគទានជាទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លារដល់មូលនិធិសកល ដើម្បីធានានូវការទិញទំនិញនិងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។
COVID-19 ៖ អ.ស. ប អំពាវនាវឱ្យប្រទេសនានាចូលរួមវិភាគទានមូលនិធិវ៉ាក់សាំងសកល - ảnh 1 ចាក់វ៉ាក់សាំង COVID-១៩ សម្រាប់អ្នកស្ម័គ្រចិត្តនៅហូលីវូដរដ្ឋផ្លរីដា នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អគ្គលេខាធិការ លោក Guterres បានឲ្យដឹងថាការសន្យាទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការទិញទំនិញ ផលិតនិងផ្ទុកបម្រុងវ៉ាក់សាំង ព្រមទាំងបន្តធ្វើការស្រាវជ្រាវនិងជួយបណ្តាប្រទេសអាចធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍នៃវ៉ាក់សាំងនៅពេលផលិត ផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា អង់គ្លេសបានសន្យាចូលរួមវិភាគទានទឹកប្រាក់ចំនួន ២៥០ លានផោន (ស្មើនឹង ៣២០ លានដុល្លារអាមេរិក) ។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីស៊ុយអែត លោក Stefan Lofven បានសន្យាថានឹងចូលរួមវិភាគទានទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិក ហើយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ក៏បានលើកឡើងថានឹងចូលរួមវិភាគទានទឹកប្រាក់ប្រមាណ ៤៤០ លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ