EU ប្តេជ្ញាគាំទ្រដំណើរការសន្តិភាពមជ្ឈិមបូព៌ា និងផ្តល់ជំនួយដល់អ៊ុយក្រែន

(VOVWORLD) - ក្រុមប្រឹក្សាអឺរ៉ុបបានផ្តោតសំខាន់ទៅលើការខិតខំប្រឹងប្រែងជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងអនុវត្តន៍សេចក្តីសម្រេចចិត្តខលេខ ២៧២៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
EU ប្តេជ្ញាគាំទ្រដំណើរការសន្តិភាពមជ្ឈិមបូព៌ា និងផ្តល់ជំនួយដល់អ៊ុយក្រែន - ảnh 1គណៈប្រតិភូថតរូបក្រុមក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុបក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ១៨ មេសាដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលវិសាមញ្ញនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានប្រកាសថា នឹងខិតខំប្រឹងប្រែងដើម្បីខឿនសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

សហភាពអឺរ៉ុបបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តសម្រេចឲ្យបានបទឈប់បាញ់ភ្លាមមួយរំពេចនៅតំបន់ហ្គាហ្សានិងដោះលែងឲ្យមានសេរីភាពចំពោះចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដោយគ្មានលក្ខខណ្ឌ ចំពេលដែលភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ ក្រុមប្រឹក្សាអឺរ៉ុបបានផ្តោតសំខាន់ទៅលើការខិតខំប្រឹងប្រែងជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងអនុវត្តន៍សេចក្តីសម្រេចចិត្តខលេខ ២៧២៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សហភាពអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ជាពិសេសបន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់ជាថ្មីម្ដងទៀតអំពីសាមគ្គីភាពជាមួយអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ លោកបាននិយាយថា EU នឹងអនុវត្តន៍វិធានការរឹតត្បិតថ្មីប្រឆាំងនឹងអ៊ីរ៉ង់។

ក្នុងកិច្ចប្រជុំនេះ សហភាពអឺរ៉ុបក៏បានរំលឹកឡើងវិញនូវគោលនយោបាយគាំទ្រ អ៊ុយក្រែន និងប្រជាជននៃប្រទេសនេះ។ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានព្រមព្រៀងគ្នាក្នុងការបង្កើនការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ក៏ដូចជាឧបករណ៍ការពារស៊ីវិល ម៉ាស៊ីនភ្លើង ដើម្បីជួយប្រទេសនៅអឺរ៉ុបខាងកើតនេះទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ