EU បន្តផ្អាកការអនុវត្តបទដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

EU បន្តផ្អាកការអនុវត្តបទដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី - ảnh 1
លោកស្រី Federica Mogherini ស្នងការសហភាពអឺរ៉ុប​ (Reuters)

        Vovworld-ក្នុងសន្និសីទកាសែតថ្នាក់ឯកអគ្គរដ្ឋទូតនៅក្រុង Brussels បែល​ហ្ស៊ីក
នាថ្ងៃទី១០កញ្ញា ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំង២៨ប្រទេស​មិនទាន់​
ឯកភាព​អំពីពេលវេលាអនុវត្តវិធានការដាក់ទណ្ឌកម្មថ្មីលើ​រុស្ស៊ីដែលទាក់​ទិន​​ដល់
វិបត្តិនៅអ៊ុយក្រែន។

        បទដាក់ទណ្ឌកម្មថ្មីត្រូវបានគណៈកម្មាធិការអឺរ៉ុប (EC) នាំចេញនាថ្ងៃទី៥កញ្ញា ចំពេលរដ្ឋអំណាចមជ្ឈឹមអ៊ុយក្រែននិងកំលាំងប្រឆាំង​នៅ​ភាគខាង​កើតប្រទេសនេះ
ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់។ ដោយហេតុ​នេះ​ការប្រកាស​វិធានការនេះត្រូវ
បានផ្អាកដល់ថ្ងៃទី៩កញ្ញា។​ ប៉ុន្តែបណ្ដា​ឯកអគ្គរដ្ឋទូត EU ឯកភាពផ្អាកការអនុវត្តបទ
ដាក់ទណ្ឌកម្ម​បន្ថែម​ប៉ុន្មានថ្ងៃទៀត។

        ការដែល EU ផ្អាកការអនុវត្តបទដាក់ទណ្ឌកម្មជាបន្តបន្ទាប់បានសឲ្យ​ឃើញ​ថា ផ្ទៃក្នុងប្លុកនៅមានការខ្វែងគំនិតដោយសារការអនុវត្តបទដាក់​ទណ្ឌកម្ម​តម្រង់ទៅ​លើ​រុស្ស៊ីនាខែកក្កដាកន្លងមកបានជះឥទ្ធិពលដល់សេដ្ឋកិច្ចនៃប្រទេសសមាជិក EU ជា​
ច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ