EU ប្រឆាំងជំទាស់នឹងការបណ្តេញចេញតំណាងសហភាពអឺរ៉ុបរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) - នៅថ្ងៃទី ២៧ ខែធ្នូ សហភាពអឺរ៉ុប (EU) បានរិះគន់ចំពោះការសម្រេចចិត្តរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងការបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្លុកនេះ ដោយបានចាត់ទុកជាទង្វើនេះមិនសមហេតុសមផល ក្នុងរយៈពេលតែបីថ្ងៃមុនពេលរៀបចំការបោះឆ្នោតដ៏សំខាន់នៅប្រទេសអាហ្វ្រិកកណ្តាលដ៏ធំនេះ។
EU ប្រឆាំងជំទាស់នឹងការបណ្តេញចេញតំណាងសហភាពអឺរ៉ុបរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1 រដ្ឋមន្ត្រីការបរទេសកុងហ្គោ លោក Leonard She Okitundu 

អ្នកនាំពាក្យសហភាពអឺរ៉ុបបានលើកច្បាស់ថា EU សោកស្តាយចំពោះការសម្រេចចិត្តនេះ ហើយលោកសង្កត់ធ្ងន់ទៅលើទង្វើរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភ្លាមៗមុនពេលរៀបចំការបោះឆ្នោត ។ មុននេះក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសកុងហ្គោ លោក Leonard She Okitundu បានប្រកាសថា សហភាពអឺរ៉ុបមានត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះដើម្បីដកឯកអគ្គរដ្ឋទូត EU លោក Bart Ouvry ចេញពីប្រទេសនេះ។ ទង្វើនេះមានបំណងសំដៅទៅលើការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើមន្ត្រីកុងហ្គោចំនួន ១៤ រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ