EU ឯកភាពលើពេលវេលាសំរេចការប្ដូរ ទីស្នាក់ការរបស់ស្ថាប័ននានាចេញពីទីក្រុងឡុងដ៍
(VOVWORLD) - ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី២២ មិថុនា បានឯកភាពថា នាខែវិឆ្ឆិកាខាងមុខនឹងសំរេចទីតាំងថ្មីដើម្បីប្ដូរទីស្នាក់ការស្ថាប័នសំខាន់ៗក្នុង វិស័យធនាគារនិងឱសថនាបច្ចុប្បន្នចេញពីទីក្រុងឡុងដ៍ របស់អង់គ្លេស ក្រោយពីប្រទេសនេះចាកចេញពី EU។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (រូបថត៖Kim Chung/TTXVN) |
(VOVworld) - ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី២២ មិថុនា បានឯកភាពថា នាខែវិឆ្ឆិកាខាងមុខនឹងសំរេចទីតាំងថ្មីដើម្បីប្ដូរទីស្នាក់ការស្ថាប័នសំខាន់ៗក្នុង វិស័យធនាគារនិងឱសថ នាបច្ចុប្បន្នចេញពីទីក្រុងឡុងដ៍ របស់អង់គ្លេស ក្រោយពី ប្រទេសនេះចាកចេញពី EU។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នៅសន្និសីទកំពូល EU នាថ្ងៃទី២២ មិថុនា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានដាក់ចេញសំណើ របស់អង់គ្លេស ដោយសន្យាថា នឹងធានា ផលប្រយោជន៍របស់ប្រជាពលរដ្ឋ EU ចំនួន៣លាននាក់ដែលកំពុងរស់នៅអង់គ្លេស។ចំពោះប្រជាពលរដ្ឋ EU ដែលបាន ស្នាក់នៅអង់គ្លេសក្នុងរយៈពេល៥ឆ្នាំនោះ នឹងទទួលបានផលប្រយោជន៍ទាំង អស់ដូចប្រជាពលរដ្ឋអង់គ្លេស។នាយករដ្ឋមន្រ្តីលោកស្រី May ឲ្យដឹងថា សំណើរ នេះគឺសំដៅបង្កើតឡើងស្ថិរភាពសំរាប់ប្រជាពលរដ្ឋ EU ដែលកំពុងរស់នៅ អង់គ្លេស ដើម្បីគេអាចរួមវិភាគទានថែមទៀតសំរាប់សង្គមអង់គ្លេស៕