G7 ពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក

G7 ពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក - ảnh 1
G7 ពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក (VNA)


(VOVworld) – សន្និសីទរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍
 ជួរមុខលើពិភពលោក (G7) បានបើកជាផ្លូវការនាយប់ថ្ងៃទី ១០ មេសា នៅ
ទីក្រុង Lucca អ៊ីតាលី។ សន្និសីទរដ្ឋមន្ត្រីការបរទេសលើកនេះគឺសំដៅត្រៀម
រៀបចំឲ្យ សន្និសីទកំពូល G7 ដែលនឹងប្រារព្ធឡើងនៅកោះ Sicily ប្រទេស
អ៊ីតាលី ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ ឧសភា ខាងមុខ។ នៅសន្និសីទ បណ្ដា
រដ្ឋមន្ត្រីការ បរទេស G7 បានប្រមូលផ្តុំលើការពិភាក្សាអំពីបញ្ហាសំខាន់ៗ
ក្នុងនេះមានស្ថានភាពនៅលីប៊ីនិងអ៊ុយក្រែនការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់ បណ្ដាការសាកល្បងកាំ
ជ្រួចនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ថ្លែងមតិមុនពេលព្រឹត្តិការណ៍
នេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក  Boris Johnson បានមានប្រសាសថា៖
 G7 នឹងផ្ញើសារច្បាស់លាស់មួយដល់រុស្ស៊ីស្តីអំពីគោលជំហរចំពោះវិបត្តិនៅស៊ីរី
បន្ទាប់ពីការវាយប្រហារដែលត្រូវបានសង្ស័យប្រើប្រាស់អាវុធគីមីនៅប្រទេស
មជ្ឈឹមបូព៌ារនេះ។ រដ្ឋមន្ត្រីរូបនេះក៏បានជូនដំណឹងអំពីលទ្ធភាពដែល G7
ពិនិត្យមើលបណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើឧត្តមសេនីយ៍របស់ស៊ីរីនិង
រុស្ស៊ីមួយចំនួន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ