IAEA ដាស់តឿនប្រទេសមហាអំណាចនានាឱ្យមានកិច្ចសន្ទនាជាមួយអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី១០ខែមិថុនា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាន    សម្តែងនូវការព្រួយបារម្ភថា ភាពតានតឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលពាក់ព័ន្ធនឹងកម្មវិធីនុយ ក្លេអ៊ែររបស់អ៊ីរ៉ង់បន្ទាប់ពីទីក្រុងតេហេរ៉ង់បានប្រកាសថា អាចបញ្ឈប់អនុវត្តការសន្យាមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនុយ     ក្លេអ៊ែរជាប្រវត្តិសាស្ត្រ ឬហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលប្រទេសនេះបានចុះហត្ថលេខាជាមួយក្រុម P៥ + ១ (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់) នាឆ្នាំ ២០១៥។
IAEA ដាស់តឿនប្រទេសមហាអំណាចនានាឱ្យមានកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ - ảnh 1 អគ្គនាយក IAEA លោក Yukiya Amano 

ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំត្រីមាសគណៈកម្មការប្រតិបត្តិការ អគ្គនាយក IAEA លោក Yukiya Amano បានអះអាងជាថ្មីម្តងទៀតថា រាល់ការសន្យាពាក់ព័ន្ធនឹងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានប្រកាសអនុវត្តនៅក្នុង JCPOA គឺជាសមិទ្ធផលដ៏សំខាន់មួយ ហើយលោកក៏សង្កត់ធ្ងន់លើការដែលទីក្រុងតេហេរ៉ង់ គប្បីអនុវត្តឲ្យបានពេញលេញនូវការប្តេជ្ញាពាក់ព័ន្ធនឹងនុយក្លេអ៊ែរដោយបានលើកឡើងនៅក្នុង JCPOA។ លោកបន្តទៀតថា ប្រទេសមហាអំណាចគប្បីបន្តធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ដើម្បីរក្សាផែនការ JCPOA សំដៅទប់ស្កាត់ប្រទេសសាធារណរដ្ឋឥស្លាមនេះពីការផលិតអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ