KITA៖ វៀតណាមនឹងក្លាយទៅជាទីផ្សារនាំចេញធំទី២របស់កូរ៉េខាងត្បូង ដោយសារតែ FTA
(VOVWORLD) - KITA ឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីគ្រោងនឹង ហួសពីកម្រិត១០០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ តាមនោះនាំវៀតណាម ក្លាយទៅជាទីផ្សារនាំចេញធំទី២បន្ទាប់ពីប្រទេសចិន របស់កូរ៉េខាងត្បូង។
របាយការណ៍របស់សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង (KITA) ដែលបានប្រកាសនាថ្ងៃទី២០ មីនា ឲ្យដឹងថា វៀតណាមនឹងហួសពីអាមេរិក ដើម្បីក្លាយទៅជាទីផ្សារនាំចេញធំទី២របស់កូរ៉េខាងត្បូងនាឆ្នាំ២០២០ ដោយការ អនុវត្តកិច្ចព្រមព្រៀង FTA។ KITA ឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីគ្រោងនឹង ហួសពីកម្រិត១០០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ តាមនោះនាំវៀតណាម ក្លាយទៅជាទីផ្សារនាំចេញធំទី២បន្ទាប់ពីប្រទេសចិន របស់កូរ៉េខាងត្បូង។ តាម របាយការណ៍ខាងលើថា ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងយ៉ាងដូច្នេះ គឺដោយ សារតែកិច្ចព្រមព្រៀង FTA រវាងប្រទេសទាំងពីរបានចូលជាធរមានចាប់ពីខែធ្នូ ឆ្នាំ២០១៥៕