NATO ចង់បង្កើតមូលដ្ឋានសឹកថ្មីចំនួន៥នៅអឺរ៉ុបខាងកើត
|
NATO ចង់បង្កើតមូលដ្ឋានសឹកថ្មីចំនួន៥នៅអឺរ៉ុបខាងកើត (Reuters) |
Vovworld-កាសែតប្រចាំសប្ដាហ៍អាល្លឺម៉ង់ Frankfurter Allgemeine Sonntags
zeitung (FAS) នាថ្ងៃទី៣១សីហាបានដកស្រង់ពាក្យរបស់មន្ត្រីជាន់ខ្ពស់ម្នាក់
របស់អង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) បានឲ្យដឹងថា សម្ព័ន្ធភាព
នេះមានគំរោងបង្កើតមូលដ្ឋានសឹកថ្មីចំនួន៥នៅបណ្ដាប្រទេសដំបន់ Baltic និង
ប៉ូឡូញខណៈដែលវិបត្តិនៅអ៊ុយក្រែនបានឡើងជណ្ដើរភាពតានតឹង។ នៅ
មូលដ្ឋានសឹកនីមួយៗមានទាហានប្រមាណ៣០០ដល់៦០០នាក់។ NATO ក៏មានផែនការបង្កើតកំលាំងប្រតិកម្មលឿនរួមមានទាហានប្រមាណ៤ពាន់នាក់
ពីនោះត្រៀមខ្លួនជាស្រេចបញ្ជូនកំលាំងនេះទៅដំបន់វិបត្តិក្នុងរយៈពេលពី២ដល់
៧ថ្ងៃ៕