Soc Trang៖ ចាប់ផ្តើមខែមនុស្សធម៌ ឆ្នាំ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ឧសភា សមាគមកាកបាទក្រហមខេត្ត Soc Trang បានរៀបចំពិធីបើកឲ្យដំណើរការខែមនុស្សធម៌ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រឡាញ់” ក្នុងឱកាសទិវាកាកបាតក្រហមនិងនិងអឌ្ឍចន្ទក្រហមអន្តរជាតិ ថ្ងៃទី ៨ ឧសភា។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោកស្រី Huynh Thi Diem Ngoc ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
ក្នុងពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោកស្រី Huynh Thi Diem Ngoc បានអំពាវនាវដល់អង្គការ បុគ្គល និងអ្នកឧបត្ថម្ភ ឆ្លើយតបនឹងការអំពាវនាវរបស់កាកបាទក្រហមខេត្ត បន្តរួមដំណើរ និងចូលរួមជាមួយអាជ្ញាធរជួយឧបត្ថម្ភដល់ប្រជាជន មានស្ថានភាពជីវភាពលំបាក បង្កើនសកម្មភាពគាំទ្រសហគមន៍ ថែរក្សាសុខភាពប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តឲ្យបានល្អនូវសន្តិសុខសង្គមរបស់ខេត្ត។
បើយោងតាមតំណាងកាកបាទក្រហមខេត្ត Soc Trang ខេត្តទាំងមូលខិតខំប្រមូលថវិកាហើយជួយឧបត្ថម្ភទៅកាន់ប្រជាជន ពី១.០០០ ទៅ ១.២០០នាក់ដែលជួបការលំបាក ក្នុងឱកាស “ខែមនុស្សធម៌” ឆ្នាំនេះ។ លើសពីនេះ សមាគមកាកបាទក្រហមក្នុងស្រុកគ្រប់លំដាប់ថ្នាក់ ប្រមូលផ្ដុំគាំទ្របុព្វហេតុមនុស្សធម៌ តាមរយៈគំរូជំនួយផ្ទាល់ ឬការអនុវត្តទីផ្សារសូន្យដុង ...។
ក្នុងពិធីនេះ គណៈកម្មាធិការរៀបចំ អង្គភាព និងសប្បុរសជនបានចែកអំណោយជាច្រើនដល់គ្រួសារក្រីក្រ ជនរងគ្រោះដោយសារជាតិពណ៌លឿងទុំ និងអាហារូបករណ៍ដល់សិស្សានុសិស្ស និងនិស្សិត៕