Standard Chartered កសាងរបាយការណ៍ “វៀតណាម៖ ត្រៀមខ្លួនសម្រាប់ជំហានលោតផ្លោះ”

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Bill Winters អគ្គនាយកសកលនៃ ធនាគារ Standard Chartered (ចក្រភពអង់គ្លេស) ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

Standard Chartered កសាងរបាយការណ៍ “វៀតណាម៖ ត្រៀមខ្លួនសម្រាប់ជំហានលោតផ្លោះ” - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលោក Bill Winters អគ្គនាយកសកលនៃ ធនាគារ Standard Chartered។ (រូបថត៖ TTXVN)
នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខខណ្ឌងាយស្រួលសម្រាប់ Standard Chartered ដើម្បីរក្សានិងពង្រីកសកម្មភាពអាជីវកម្មនៅវៀតណាម។ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា នាពេលខាងមុខ ធនាគារ Standard Chartered បង្កើនការជួយឧបត្ថម្ភដល់វៀតណាមក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ការ ផ្លាស់ប្ដូររបៃតង ការបំប្លែងថាមពលតាមទិសនិរន្តរភាព សម្របខ្លួនទៅនឹងបម្រែបម្រួល អាកាសធាតុ ជាដើម។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ធនាគារនឹង ពិចារណាលើទម្រង់ និងវិធានការ ដើម្បីបង្កលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាស វៀតណាម ក៏ដូចជាវិនិយោគិនបរទេសក្នុងការទទួលបានដើមទុនដោយលក្ខខណ្ឌ អនុគ្រោះ កសាងលក្ខណៈវិនិច្ឆ័យ ស្តង់ដារ ដំណើរការទទួលបានដើមទុនដើម្បីវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋា រចនាសម្ព័ន្ធបៃតង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ Standard Chartered ជាមួយ ក្រសួងការបរទេសក្នុងការកសាងរបាយការណ៍ “វៀតណាម៖ ត្រៀមខ្លួនសម្រាប់ ជំហានលោតផ្លោះ” លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា Standard Chartered នឹងបន្តសកម្មភាពផ្តល់ប្រឹក្សា សន្ទនាពីគោលនយោបាយសេដ្ឋកិច្ច ជាមួយទីភ្នាក់ងារ នានានៃរដ្ឋាភិបាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ