UNRWA អំពាវនាវរកជំនួយ១,២ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សាស្ទ្រីបនិង ត្រើយខាងលិច; បាតុកម្មនៅអាមេរិកគាំទ្រប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ទីភ្នាក់ ងារអង្គការសហប្រជាជាតិ  សម្រាប់ជំនួយសង្គ្រោះ ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានអំពាវ នាវរកជំនួយចំនួន ១,២ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សាស្ទ្រីប និងត្រើយខាងលិច។

UNRWA អំពាវនាវរកជំនួយ១,២ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សាស្ទ្រីបនិង ត្រើយខាងលិច; បាតុកម្មនៅអាមេរិកគាំទ្រប្រជាជនប៉ាឡេស្ទីន - ảnh 1ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ទៅភាគខាងជើងតំបន់ហ្គាហ្សា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤  (រូបថត៖ AFP/TTXVN)

ជំនួយនេះមានគោលបំណងដាក់ពង្រាយកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌រហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីគាំទ្រប្រជាជនប្រមាណ ១,៧ លាននាក់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលរងផលប៉ះពាល់ដោយជម្លោះ និងជាងប្រជាជនជាង ២០០.០០០នៅត្រើយខាងលិច ក្នុងនោះមានយេរូសាឡឹមខាងកើត។ ប្រមុខ UNRWA លោក Philippe Lazzarini បានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ដោយឲ្យដឹងថា ការខូចខាតដែលបង្កឡើងដោយជម្លោះនៅក្នុងតំបន់គឺស្ថិតក្នុងទ្រង់ទ្រាយធំ ខណៈដែលអំពើហិង្សាកំពុងកើនឡើងនៅក្នុងតំបន់ត្រើយខាងលិច។ នាថ្ងៃដដែល អ្នកសម្របសម្រួលជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និងស្ថាបនានៅតំបន់ហ្គាហ្សាស្ទ្រីប លោកស្រី Sigrid Kaag បានអំពាវនាវឱ្យមានការផ្លាស់ប្តូរទម្រង់ជំនួយ ដើម្បីបំពេញតម្រូវការដ៏ធំធេងរបស់ជនស៊ីវិល។

ទាក់ទងនឹងមតិសាធារណៈអំពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និស្សិតមកពីសាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកបានចូលរួមបាតុកម្មនៅថ្ងៃទី ២៤ ខែមេសា ដែលបណ្តាលឱ្យប្រធានសភា Mike Johnson ស្នើរចល័តកម្លាំងការពារ ជាតិដើម្បីរក្សាសណ្តាប់ធ្នាប់។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) កំពុងសម្របសម្រួលជាមួយសាកលវិទ្យាល័យនានា ដើម្បីការពារការគំរាមកំហែងប្រឆាំងនឹងពួកយូដា និងអំពើហិង្សាដែលអាចកើតមានទាក់ទងនឹងរលកបាតុកម្មដែលកំពុងប្រព្រឹត្តទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ