WTO ព្រមានអំពីផលវិបាកនៃលទ្ធិគាំពារនិយមចំពោះសេដ្ឋកិច្ចសកល

(VOVWORLD) -លោក Azevedo បានសម្តែងការព្រួយបារម្ភថារាល់របាំងពាណិជ្ជកម្មអាចក្លាយទៅជាប្រក្រដីភាពថ្មីមួយ ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ប្រការនេះតម្រូវឲ្យសហគមន៍អន្តរជាតិត្រូវមានចម្លើយជាបន្ទាន់។
WTO ព្រមានអំពីផលវិបាកនៃលទ្ធិគាំពារនិយមចំពោះសេដ្ឋកិច្ចសកល - ảnh 1 អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo

នាថ្ងៃទី ២៥ កក្កដា ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការអង្គការសហប្រជាជាតិ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedoបានព្រមានអំពីផលវិបាកដ៏ធំធេងនៃរាល់វិធានការតបតវិញតាមរយៈពន្ធគយ រវាងបណ្ដាខឿនសេដ្ឋកិច្ចជួរមុខនៅលើពិភពលោក ទោះបីជាមិនទាន់មើលឃើញភ្លាមៗក៏ដោយ ប៉ុន្តែនឹងកើតឡើងនាពេលខាងមុខ ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

លោក Azevedo បានសម្តែងការព្រួយបារម្ភថារាល់របាំងពាណិជ្ជកម្មអាចក្លាយទៅជាប្រក្រដីភាពថ្មីមួយ ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ប្រការនេះតម្រូវឲ្យសហគមន៍អន្តរជាតិត្រូវមានចម្លើយជាបន្ទាន់។

សេចក្ដីក្រកាសពោលខាងលើ ត្រូវបាន អគ្គនាយក WTO លោក Roberto Azevedo នាំចេញ ក្នុងកាលៈទេសៈ ប្រទេសជាសមាជិក WTO ទាំង ១៦៤ ទើបនឹងប្រកាសរបាយការណ៍មួយដែលថា បណ្ដាវិធានការដាក់កំហិតពាណិជ្ជកម្មកំពុងកើនឡើង ក្នុងកាលៈទេសៈសង្គ្រាមពាណិជ្ជកម្មឡើងជណ្ដើររវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ