កងកម្លាំងអ៊ីរ៉ាក់ខិតជិតប៉ែកខាងកើតទីក្រុង Mosul

កងកម្លាំងអ៊ីរ៉ាក់ខិតជិតប៉ែកខាងកើតទីក្រុង Mosul - ảnh 1
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងយុទ្ធនាការដេញកំទេច IS នៅភូមិ Salmani ប៉ែកខាងត្បូងក្រុង Mosul កាលពីថ្ងៃទី៣០ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣១ តុលា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានខិតជិតប៉ែកខាង
កើតទីក្រុង Mosul ក្នុងក្របខ័ណ្ឌយុទ្ធនាការដណ្ដើមយកវិញកំពែងសំខាន់ចុងក្រោយ
របស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ប្រភពព័ត៌មានមួយឲ្យដឹងថា ក្រោយរយៈ
ពេលប៉ុន្មានម៉ោងប្រយុទ្ធយ៉ាងកាចសាហាវ កងកម្លាំងសន្តិសុខបាន ដណ្ដើមយក
វិញភូមិចំនួន៣ ហើយនាបច្ចុប្បន្នស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីជាយ ទីក្រុង​ Mosul
 តែប៉ុណ្ណោះ។ ដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយ
អាមេរិកនោះ ទាហានអ៊ីរ៉ាក់រាប់ហ្មឺននាក់កំពុងឈានដល់ក្រុង Mosul ពីភាគខាង
ជើង ខាងកើត និងខាងត្បូង ក្នុងយុទ្ធនាការដែលត្រូវបានបំផុសឡើងកាលពីថ្ងៃ
ទី១៧ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ