កងទ័ពប្រជាជនវៀតណាមពង្រីកប្រពៃណីបដិវត្តន័

(VOVworld) –  “ជានិច្ចកាលគឺជាផ្កាយបំភ្លឺផ្លូវ” គឺជាប្រធានបទនៃអត្ថបទសរ
សេររបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដែលត្រូវបានចុះផ្សាយ
លើកាសែត Quan Doi Nhan Dan នាថ្ងៃទី ១៤ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្ស
សារវរីយ៍លើកទី ៦៨ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម​ (ថ្ងៃទី ២២ ធ្នូ)។ អត្ថបទសរសេរផ្តោត់ទៅលើភារកិច្ចយុទ្ធាសាស្ត្រចំនួន ២ នាបច្ចុប្បគឺ៖ កសាង
និងការពារមាតុប្រទេស។ ដើម្បីអនុវត្តគោលដៅការពារនិងកសាងមាតុប្រទេស យើងត្រូវការមានទឹកចិត្តភ្លៀវក្លាជំនឿជាក់ការរួមដៃនិងរួមចំណែករបស់ប្រជាជាតិ
ទាំងមូល ពិសេសគឺ កងកំលាំងប្រដាប់អាវុធកងទ័ពប្រជាជន។ តាមប្រធានរដ្ឋ
លោក Truong Tan Sang ក្នុងការលៈទេសៈ សកលលោកនិងតំបន់កំពុងមាន
បំរែបំរួលដ៏ស្មុកស្មាញបក្ស​រដ្ឋទាមទានូវការដឹកនាំឆ្លាសវៃនិងត្រឹមត្រូវដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ វៀតណាមវិនិយោគទៅលើយោធានិង
ការពារជាតិគឺសំដៅការពារខ្លួនឯងដែលមិនធ្វើឲ្យមានព្រួយបារម្ភដល់បណ្ដា
ប្រទេសជិតខាង។ ប៉ុន្តែ វៀ ក្នុងពេលសត្រូវច្លានពា ប្រទេសជាតិ វៀតណាម
នឹងបំផុសគ្រប់ប្រភពកំលាំងខ្លាំងរបស់ខ្លួនដើម្បីការពារនិងជ័យជំនះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ