កិច្ចប្រជុំ COP26 បានប្រារព្ធនៅទីក្រុង Glasgow

(VOVWORLD) - ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រព្រឹត្តទៅជិតពីរសប្តាហ៍នេះ តំណាងមកពីប្រទេសជិត ២០០ នឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៃការឡើងកំដៅផែនដី។

នៅថ្ងៃទី ៣១ ខែតុលា កិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានបើកនៅទីក្រុង Glasgow (ចក្រភពអង់គ្លេស)។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រព្រឹត្តទៅជិតពីរសប្តាហ៍នេះ តំណាងមកពីប្រទេសជិត ២០០ នឹងពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនៃការឡើងកំដៅផែនដី។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រធាន COP26 លោក Alok Sharma បានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ផលប៉ះពាល់មហន្តរាយបំផុតនៃការឡើងកំដៅផែនដី។ លោក Alok Sharma បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺជា "ឱកាសចុងក្រោយ និងល្អបំផុត" ដើម្បីគ្រប់គ្រងការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥អង្សាសេ បើប្រៀបនឹងសម័យមុនឧស្សាហកម្ម។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១២ ខែវិច្ឆិកា អ្នកចរចានឹងស្វែងរកការដោះស្រាយបញ្ហានៅសេសសល់ ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ ២០១៥ និងស្វែងរកវិធានការដោយខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥អង្សាសេ បើប្រៀបនឹងសម័យមុនឧស្សាហកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ