កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅប្រេស៊ីលមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ
(VOVWORLD) - ប្រទេសម្ចាស់ផ្ទះប្រេស៊ីលបាននិយាយថា បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈស្តីពីសង្គ្រាម ជម្លោះ និងវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ន ជាពិសេសគឺស្ថានភាពនៅអ៊ុយក្រែន និងហ្គាហ្សា។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាលនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ រូបថត៖ រ៉យទ័រ |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) បាននិយាយថា កិច្ចប្រជុំបានបញ្ចប់នាថ្ងៃទី ២៩ ខែកុម្ភៈ ដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយសារសមាជិកបែកបាក់គ្នាព្រោះ "ជម្លោះភូមិសាស្ត្រនយោបាយ" បច្ចុប្បន្ន។
ប្រទេសម្ចាស់ផ្ទះប្រេស៊ីលបាននិយាយថា បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈស្តីពីសង្គ្រាម ជម្លោះ និងវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ន ជាពិសេសគឺស្ថានភាពនៅអ៊ុយក្រែន និងហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន G20 ប្រេស៊ីលបានកត់សម្គាល់ថាកិច្ចប្រជុំនេះមិនមែនជាវេទិកាសមស្របបំផុតដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយឡើយ ហើយបានលើកសំណើថាបញ្ហាទាំងនេះនឹងបន្តពិភាក្សានៅក្នុងវេទិការ និងកិច្ចប្រជុំពាក់ព័ន្ធនានា៕