កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានពិភាក្សាលើបញ្ហាជាច្រើនក្នុងតំបន់

(VOVWORLD) -អង្គប្រជុំបានអះអាងនូវការប្ដេជ្ញាចិត្តអនុវត្តអោយបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ បន្តដំណើរការ ទិសដៅ គំនិតផ្ដួចផ្ដើមកសាងអាស៊ានដោយខ្លួនទីពឹងខ្លួន ច្នៃប្រឌិត និងអភិវឌ្ឍ ដោយចីរភាពគ្រប់វិស័យ។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានពិភាក្សាលើបញ្ហាជាច្រើនក្នុងតំបន់ - ảnh 1 នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha អញ្ជើញថ្លែងនៅកិច្ចប្រជុំ AMM 52 (រូបថត៖ Xinhua/TTXVN)

  នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ ដែលបានរៀបចំឡើង នាថ្ងៃទី៣១ខែកក្កដានៅទីក្រុងបាងកកនោះ បណ្ដារដ្ឋមន្រ្តីអាស៊ានបានពិភាក្សា លើខ្លឹមសារជាច្រើនស្ដីពីស្ថានភាពកសាងសហគមន៍ ទំនាក់ទំនងកិច្ចការបរទេស ការត្រៀមរៀបចំអោយកិច្ចប្រជុំជាន់ខ្ពស់នាចុងឆ្នាំ ក៏ដូចជាផ្លាស់ប្ដូរមតិស្ដីពីបញ្ហា នានាក្នុងតំបន់និងលើពិភពលោកផងដែរ។

        អង្គប្រជុំបានអះអាងនូវការប្ដេជ្ញាចិត្តអនុវត្តអោយបានពេញលេញនិងប្រកបដោយប្រសិទ្ធ ភាពនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ បន្តដំណើរការ ទិសដៅ គំនិតផ្ដួចផ្ដើមកសាងអាស៊ានដោយខ្លួនទីពឹងខ្លួន ច្នៃប្រឌិត និងអភិវឌ្ឍ ដោយចីរភាពគ្រប់វិស័យ។ បណ្ដារដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារសំខាន់របស់ ចំណងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងជាមួយខាងក្រៅ ព្រមទាំងអះអាងសារជាថ្មីនូវការសន្យាបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការ រក្សានិងជំរុញសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ក៏ដូចជាដោះស្រាយរាល់ការ សាកល្បងដែលកំពុងកើតមានឡើងប្រកបដោយប្រសិទ្ធភាពផងដែរ។

        ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត អង្គប្រជុំបានកត់សម្គាល់នូវការ ព្រួយបារម្ភចំពោះសកម្មភាពសាងសង់នៅតាមកោះនានា ជាពិសេសគឺឧបត្តិ ហេតុធ្ងន់ធ្ងរដែលកំពុងកើតមានឡើងនៅសមុទ្រខាងកើត។ អង្គប្រជុំបានចេញ សេចក្ដីថ្លែងការណ៍រួម ដោយអំពាវនាវអោយភាគីទាក់ទិននានាជៀសវាងអំពើបង្ក ភាពតានតឹងនៅសមុទ្រខាងកើតដោយការកែទម្រង់ដីជាក់ស្ដែងឬការបង្កឡើង ឧបត្តិហេតុធ្ងន់ធ្ងរ។ តាមនោះ អាស៊ានបានអះអាងសារជាថ្មីនូវសារសំខាន់នៃ ការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ព្រមទាំងអំពាវនាវអោយភាគីទាក់ទិនទាំងអស់អត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ហើយជៀសវាងសកម្មភាពដែលធ្វើអោយស្ថានភាពកាន់ តែស្មុគស្មាញ ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន នៃច្បាប់អន្តរជាតិ និង UNCLOS 1982 ផងដែរ។ ប្រទេសអាស៊ាននានាក៏បាន សន្យាលើការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះ ទៅការសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពល ភាពយ៉ាងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ