កិច្ចប្រជុំស្តីពីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៨

(VOVWORLD) -  ចាប់ផ្តើមបណ្តាកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នាថ្ងៃទី ៣១ ខែតុលា នៅទីក្រុងបាងកកប្រទេសថៃ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៨ (AEC) បានប្រព្រឹត្តទៅ។  គណៈប្រតិភូវៀតណាមរួមមានតំណាងមកពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ផែនការ និងវិនិយោគវៀតណាម ដែលដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។
កិច្ចប្រជុំស្តីពីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៨ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ (រូបថត៖vov.vn)

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីបានពិនិត្យឡើងវិញនូវស្ថានភាពទូទៅក្នុងការអនុវត្តផែនការកសាងសហគមន៍ AEC ២០២៥ រហូតដល់ពេលបច្ចុប្បន្ននេះ ព្រមទាំងផ្តល់អនុសាសន៍ជាក់លាក់ចំនួន ១០ សំដៅបន្តអនុវត្តផែនការនេះ។ ក្រុមប្រឹក្សាក៏បានពិនិត្យឡើងវិញនូវការអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានគឺជាប្រទេសថៃនាឆ្នាំ ២០១៩ តាមនោះមានអាទិភាពចំនួន ១០ ក្នុងចំណោមអាទិភាពទាំង ១៣ របស់ប្រទេសថៃត្រូវបានសម្រេចដោយជោគជ័យរីឯនៅសល់អាទិភាពចំនួន ៣ ទៀត ត្រូវបានរំពឹងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះបណ្តារដ្ឋមន្រ្តីក៏បានពិភាក្សាគ្នាអំពីដំណើរការចរចារអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ