កិច្ចពិភាក្សាតាមអ៊ិនធឺរណែតស្តីពីគំរូឆ្នើម មនុស្សល្អ អំពើល្អ
(VOVWORLD) - នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ សំដៅរំលឹកខួបលើកទី ៧២ នៃទិវាលោកប្រធានហូជីមិញ ចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ ខែមិថុនា ២០២០) និងឈានទៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១០ ឆ្នាំ ២០២០។
ទិដ្ឋភាពនៃការប្រគល់កិត្តនាម “មនុស្សល្អ អំពើល្អទីក្រុងហាណូយ” ដល់បុគ្គលចំនួន ៣ នាក់ (រូបថតៈ VOV5) |
កិច្ចពិភាក្សាតាមអ៊ិនធឺណែត ស្តីអំពីគំរូឆ្នើម មនុស្សល្អនិងអំពើល្អ “តភ្ជាប់និងរីកសាយភាយ” បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៥ ខែឧសភា ២០២០ នៅលើគេហទំព័រ នៃទស្សនាវដ្តីការប្រ ឡងប្រណាំង លើកទឹកចិត្ត នៃអាស័យដ្ឋាន៖ http://thiduakhenthuongvn.org.vn។ នេះគឺជាសកម្មភាពជាក់ស្តែង ដើម្បីជំរុញចលនា ប្រឡងប្រណាំងស្នេហាជាតិ សំដៅរំលឹកខួបលើកទី ៧២ នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ ខែមិថុនា ២០២០) និងឈានទៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១០ ឆ្នាំ ២០២០។
ចូលរួមក្នុងកិច្ចពិភាក្សានេះ មានបុគ្គលចំនួន ៦ នាក់ ដែលជាគំរូមនុស្សល្អ អំពើល្អ និងក្រុមការងារ ដែលអ្នកទាំងអស់បានចែករំលែកបទពិសោធន៍នៃការអនុវត្តន៍ការងារល្អ ក៏ដូចជាបំណងប្រាថ្នានិងគំនិតច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយ នាំមកនូវគុណតម្លៃល្អៗ ទៅក្នុងសង្គម។
ក្នុងឱកាសនេះគណៈកម្មាធិការរៀបចំបានប្រគល់កិត្តនាម “មនុស្សល្អ អំពើល្អទីក្រុងហាណូយ” ដល់បុគ្គលចំនួន ៣ នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីសហគមន៍ និងមានការច្នៃប្រឌិតក្នុងផលិត កម្មរួមទាំងមានការទទួលខុសត្រូវក្នុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ផងដែរ៕