កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់បន្តទទួលបានការគាំទ្រសំខាន់
|
កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់បន្តទទួលបានការគាំទ្រសំខាន់ (PressTV) |
Vovworld-អគ្គសេនាធិការកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី Hassan
Firouzabadi នាថ្ងៃទី៨សីហាបានគាំទ្រកិច្ចព្រមព្រៀងនុយគ្លេអ៊ែប្រវត្តិសាស្ត្ររវាង
Tehran ជាមួយមហាអំណាចពិភពលោក។ លោក Firouzabadi ជាសម្ព័ន្ធមិត្តជិតស្និទ្ធ
ជាមួយសម្ដេចមហាសង្ឃរាជអ៊ីរ៉ង់ Ali Khamenei និងការគាំទ្ររបស់លោកមាន
អត្ថន័យសំខាន់ អាចធ្វើឲ្យអ្នកដើរតាមគោលមាគ៌ាអភិរក្សគាំទ្រកិច្ចព្រមព្រៀងនេះ។
ខណៈដែលទទួលស្គាល់ការព្រួយបារម្មណ៍ពីកងទ័ពអ៊ីរ៉ង់នោះ លោក Firouzabadi
បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិបានគាំទ្រកិច្ចព្រមព្រៀងនេះនិងឯកសារ
នេះមានចំណុចងាយស្រួលដែលអ្នករិះគន់ដែលបានលើកលែង៕