កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មទ្វេភាគី

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មទ្វេភាគី - ảnh 1
សន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម-ឡាវ

(VOVworld)-នាថ្ងៃទី៥កក្កដានៅខេត្ត Savannakhet ភាគកណ្តាលប្រទេសឡាវបានប្រ
 ព្រឹត្តទៅសន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជ
កម្ម ព្រំដែនវៀតណាម-ឡាវ ដែលទាក់ទាញការចូលរួមរបស់តំណាងជាង១៤០នាក់
មកពី អង្គភាពអាជីវកម្មឡាវនិងអង្គភាពអាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្ម
នៅ តំបន់ភាគត្បូងនិងភាគកណ្តាលប្រទេសឡាវ។ នៅក្នុងសន្និសីទនេះ អង្គភាពអា
ជីវកម្ម នៃប្រទេសទាំងពីរបានទទួលយកនូវខ្លឹមសារក៏ដូចជាបញ្ជីឈ្មោះមុខទំនិញ
អនុគ្រោះ ក្នុងក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ព្រំដែនវៀត ណាម-ឡាវ។​អញ្ជើញចូលរួមក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួង
ឧស្សាហ-ពាណិជ្ជកម្ម វៀតណាម  លោក Nguyen Cam Tu បានឲ្យដឹងថា៖

        “កិច្ចព្រមព្រៀងទាំងពីរនេះបានបើកចេញឱកាសថ្មីសម្រាប់ទំនិញច្រើនប្រ
ភេទ ដែលតាំងពីមុនមកវៀតណាមមិនទាន់នាំចេញនិងនាំចូល។ គួរបញ្ជាក់ថា
ពីមុននេះ មុខទំនិញដែលក្រុមហ៊ុនវៀតណាមវិនិយោគផលិតនៅឡាវនោះ ពេល
នាំចូលវៀត ណាមវិញពុំទទួលបានពន្ធអនុគ្រោះក៏ដូចជាបែបទរដ្ឋបាលទេ ប៉ុន្តែ
ឥឡូវនេះ ទទួល បានពន្ធអនុគ្រោះនិងងាយស្រួលក្នុងការបំពេញបែបបទ។​ប្រការ
នេះ នឹងបង្កើតឱកាស សម្រាប់នាំចេញទំនិញវៀតណាមទៅឡាវហើយមុខទំនិញ
ជាច្រើននឹងឆ្លៀតយកបានពន្ធ អនុគ្រោះនេះដើម្បីផលិតនៅឡាវហើយនាំចូលប្រើ
ប្រាស់នៅវៀតណាម វិញ”។

        តាមផែនការ បន្ទាប់សន្និសីទនេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសទាំង
ពីរ នឹងរៀបចំសន្និសីទផ្សព្វផ្សាយមួយចំនួនសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិង
ឡាវ អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរពោលខាងលើនៅក្រុងវៀងច័ន្ទ
និង ក្រុង Luang Prabang នាប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ