កាណាដាទទួលជនចំណាកស្រុកជាជនជាតិភាគទិកអ៊ីរ៉ាក់
|
កាណាដាទទួលជនចំណាកស្រុកជាជនជាតិភាទិកអ៊ីរ៉ាក់ (VNA) |
(VOVworld) – រដ្ឋាភិបាលកាណាដាបានប្រកាសថា៖ នាឆ្នាំ ២០១៧ ប្រទេសនេះ
នឹងទទួលជនចំណាកស្រុកជាជនជាតិ Yazidi នៅអ៊ីរ៉ាក់ចំនួន ១២០០ នាក់។
ថ្លែងមតិនៅសន្និសីទកាសែតមួយនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុក
បញ្ហាអន្តោប្រវេសន៍ជនភៀសខ្លួននិងសញ្ញជាតិកាណាដា លោក Ahmed Hussen
បានឲ្យដឹងថា៖ នេះគឺជាមនុស្សដែលមានសំណាងគេចផុតពីការសម្លាប់ រម្គាល
របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីក្រុង Sinjar ភាគខាងជើង អ៊ីរ៉ាក់។
ឥឡូវនេះ ទើបនឹងមាននារីនិងកុមារចំនួន ៤០០ នាក់ បានមកដល់ កាណាដា
ហើយកំពុងឆ្លងកាត់ការត្រួតពិនិត្យសុខភិបាលនិងសន្តិសុខ៕