កម្ពុជានិរាករណ៍កំណត់ទូតស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋកម្ពុជានិងវៀតណាម
(VOVWORLD) - តាមនោះ ការនិរាករណ៍កំណត់ទូតពោលខាងលើបានមានសុពលភាព ភ្លាមៗចាប់ពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០។
ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai រវាងវៀតណាមនិងកម្ពុជា។ |
ក្នុងកំណត់ទូតចុះនាថ្ងៃទី២២ មិថុនា ដែលផ្ញើរជូនស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា បានជូនដំណឹងស្ដីពីការនិរាករណ៍កំណត់ទូតកាលពីថ្ងៃទី១៨ មីនា ឆ្នាំ ២០២០ ស្ដីពីការផ្អាកជាបណ្ដោះអាសន្នលើការធ្វើដំណើរចូល កម្ពុជាដោយ ពលរដ្ឋវៀត ណាមនិងការធ្វើដំណើរចូលវៀតណាមដោយពលរដ្ឋកម្ពុជា។ តាមនោះ ការនិរាករណ៍កំណត់ទូតពោលខាងលើបានមានសុពលភាព ភ្លាមៗចាប់ពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០។
គួរជម្រាបថា កាលពីថ្ងៃទី១៨ មីនា កន្លងទៅ ក្រសួងការបរទេសនិង សហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានចេញសេចក្ដីជូនដំណឹង៦ខដែលពាក់ព័ន្ធដល់សកម្មភាពធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាមទៅវិញ ទៅមកក្នុងបំណងរាំងស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ យោងតាម សេចក្ដីជូនដំណឹងនេះ កម្ពុជាបានស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំង ពីររួមគ្នាសម្របសម្រួលនិងធានាឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួមអាចអនុវត្តដោយគ្មានការរាំងស្ទះ។ ឯកសារនេះក៏បានកំណត់ថា ការធ្វើ ដំណើរចូលកម្ពុជាដោយពលរដ្ឋវៀតណាមនិងការធ្វើដំណើរចូលវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសទាំងអស់នឹងត្រូវផ្អាក ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២០ មីនា ឆ្នាំ២០២០។ ប៉ុន្តែវិធានការខាង លើនេះមិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាមនិងកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការទេ៕