កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ
|
កម្ពុជាបើកសម្ភោធសាលាបថមសិក្សាដោយទីក្រុងហាណូយជួយឧបត្ថម្ភ |
Vovworld-នាព្រឹកថ្ងៃទី១១កញ្ញាសាលាក្រុងភ្នំពេញបានរៀបចំពិធីបើកសម្ភោធ
សាលាបថមសិក្សាដូនពេញដែលបានសាងសង់ដោយប្រភពជំនួយរបស់ទីក្រុងហាណូយវៀតណាម។ នៅពិធីនេះ លោកស្រី Ngo Thi Thanh Hang លេខារងអចិន្ត្រៃយ៍
គណៈកម្មាធិការបក្សទីក្រុងហាណូយបានឲ្យដឹងថា ទីក្រុងហាណូយសំរេចចិត្តជួយ
កសាងឡើងវិញសាលាបថមសិក្សាដូនពេញសំដៅរួមចំណែកលើកកំពស់គុណភាព
អប់រំបណ្ដុះបណ្ដាលរបស់ក្រុងភ្នំពេញបង្ហាញមនោសញ្ចេតនាសាមគ្គីភាពមិត្តភាព
របស់រដ្ឋអំណាចនិងប្រជាជនក្រុងហាណូយចំពោះរាជធានីភ្នំពេញ រួមចំណែកពូនជ្រំ
ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេស
ទាំងពីរវៀតណាមនិងកម្ពុជា៕