កម្មវិធីជួបប្រាស្រ័យសិល្បៈ៖វីរៈបទចម្រៀងស្ងើចសរសើរនិទាឃរដូវឆ្នាំវកសំរឹទស័ក ១៩៦៨

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៥០នៃយុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើង និទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨ នាថ្ងៃទី១០កុម្ភៈ នៅមជ្ឈមណ្ឌលផ្សាយសម្លេង លេខ៥៨ វិថី Quan Su រដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីជួប ប្រាស្រ័យសិល្បៈដោយប្រធានបទ ៖ “វីរៈបទចម្រៀងស្ងើចសរសើរនិទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨”។ 
កម្មវិធីជួបប្រាស្រ័យសិល្បៈ៖វីរៈបទចម្រៀងស្ងើចសរសើរនិទាឃរដូវឆ្នាំវកសំរឹទស័ក ១៩៦៨ - ảnh 1ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវកិត្តយស 

យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨ ជាព្រឹត្តិការមានអត្ថន័យប្រវត្តិសាស្ត្រដ៏ឧត្តងឧត្តម បង្កើតរបត់មាន ចរិតលក្ខណៈសម្រេច ដែលនាំប្រទេសខិតមកជិតជាមួយជ័យជម្នះចុងក្រោយ។ នាយ ឧត្តមសេនីយ៍ Pham Van Tra អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ដែល ធ្លាប់ចូលរួមផ្ទាល់ក្នុងយុទ្ធនាការនេះបានចែករំលែកថា៖

        “យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ ទោះបីជាយើងត្រូវបាត់បង់ជាច្រើន ប៉ុន្តែយើង ក៏ទទួលបានជ័យជម្នះដ៏ឧត្តងឧត្តម បង្ខំឲ្យអាមេរិកត្រូវទទួលយកសន្ធិសញ្ញាប៉ារីស។ ពីសន្ធិសញ្ញានោះ ដល់ចុងក្រោយ យើងក៏បានបញ្ចប់សង្គ្រាមនាថ្ងៃទី៣០ខែមេសាឆ្នាំ ១៩៧៥”។

        ក្រោយពេលបានជួបប្រាស្រ័យមក ទស្សនិកជននឹងបានទស្សនានូវបទចម្រៀង បដិវត្តន៍អមតៈ ស្ងើចសរសើរនិទាឃរដូវនាឆ្នាំ១៩៦៨នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ