ការកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការចំរុះរវាង CPP និង CNRP

ការកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការចំរុះរវាង CPP និង CNRP - ảnh 1
គណៈកម្មាធិការចំរុះរវាង គណៈបក្សប្រជាជនកម្ពុជា (CPP) និងគណៈបក្សសង្គ្រោះជាតិ (CNRP) បាន ដំណើរការកិច្ចប្រជុំលើកទី ១ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៣ មិនា នៅរាជធានី ភ្នំ ពេញ គណៈកម្មាធិការចំរុះរវាង គណៈបក្សប្រជាជនកម្ពុជា (CPP) និងគណៈបក្សសង្គ្រោះជាតិ​  (CNRP) បាន ដំណើរការកិច្ចប្រជុំលើកទី ១ តាមកិច្ចព្រមព្រៀងនៃភាគីទាំង ២ ដែលត្រូវបានចុះ
ហត្ថលេខា នាថ្ងៃទី ១៨ កុម្ភៈ។ បន្ទាប់ពីកិច្ចប្រជុំជាមួយភាគី  CPP ដឹកនាំដោយ ឧប​នាយករដ្ឋមន្ត្រីនិងជាគណៈកម្មាធិការអចិន្ត្រៃយ៍កម្ពុជា លោក មិន ឃិន និងភាគី
CNRP ដឹកនាំដោយប្រធានគណៈចាត់តាំងនៃគណៈបក្ស លោក សុន ឆ័យ ភាគី
ទាំង ២ បាននាំចេញសេចក្តីថ្លែងការរួមដែលឯកភាពអំពីការកំណែ ទម្រង់យន្ត
ការបោះឆ្នោត។ ភាគីទាំង​ ២​ ក៏បានឯកភាពអំពីការឈរឈ្មោះបេក្ខជននិងអ្នក
បោះឆ្នោតដើម្បីធានានិងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋទាំងអស់ត្រៀម
រៀបចំដាក់ចេញច្បាប់អំពីហិរញ្ញវត្ថុចំពោះបណ្ដាគណៈបក្សនយោបាយជាដើម។
កិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការចំរុះរវាងភាគីទាំង ២ នឹងត្រូវបានរៀបចំ
ឡើង នាថ្ងៃទី ១០ មិនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ