កូរ៉េខាងជើងត្រៀមខ្លួនជួបពិភាក្សាជាមួយអាមេរិកនា “គ្រប់ពេលវេលា”

(VOVWORLD) -នាថ្ងៃទី១៤ខែវិច្ឆិកា ក្រសួងការបរទេសកូរ៉េខាងជើងបានអំពាវនាវឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក “គ្រប់ពេលវេលា” ដើម្បីឆ្លើយតបទៅនឹងសំណើថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនអំពីកិច្ចចរចានុយក្លេអ៊ែរនៅខែធ្នូនាពេលខាងមុខ។
កូរ៉េខាងជើងត្រៀមខ្លួនជួបពិភាក្សាជាមួយអាមេរិកនា “គ្រប់ពេលវេលា” - ảnh 1កូរ៉េខាងជើងត្រៀមខ្លួនជួបពិភាក្សាជាមួយអាមេរិកនា “គ្រប់ពេលវេលា” (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) ឯកអគ្គរដ្ឋទូតចល័តនិងជាប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងជើងលោក Kim Myong-gil បានឲ្យថឹងថាក្រសួងការបរទេសអាមេរិកបានបញ្ជូនទៅកាន់ទីក្រុងព្យុងយ៉ាងសារមួយ ដែលស្នើថាមន្ត្រីភាគីទាំងពីរត្រូវជួបគ្នានៅខែធ្នូនាពេលខាងមុខតាមរយៈប្រទេសទីបី។មន្ត្រីកូរ៉េខាងជើងក៏បានព្រមានផងដែរថាប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់ដំណោះស្រាយជាមូលដ្ឋានដើម្បីបញ្ចប់រាល់គោលនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាងបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េខាងជើងនឹងមិនត្រូវបានដោះស្រាយឡើយ។ជាពិសេសបើតាមលោកគី Kim Myong-gil ទីក្រុងវ៉ាស៊ីនតោនមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការឆ្លើយតបឲ្យបានសមស្របសម្រាប់ទីក្រុងព្យុងយ៉ាងនិងសំណើរបស់អាមេរិកអំពីការចរចាជាបន្តគឺគ្រាន់តែដើម្បី “ស៊ីពេលវេលា” តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ