កូរ៉េខាងត្បូងប្រកាសពីការផ្ទុះអាវុធ្ធដាក់គ្នានៅតំបន់គ្មានយោធាអន្ករកូរ៉េ

(VOVWORLD) - ក្រុមប្រឹក្សាសេនាធិការ កងទ័ពចម្រុះ (JCS) របស់កូរ៉េខាងត្បូងកាលពីនៅថ្ងៃទី ៣ ខែឧសភា បានប្រកាសពីការផ្ទុះអាវុធ្ធដាក់លើគ្នា នៅតំបន់ គ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំងពីរ។
កូរ៉េខាងត្បូងប្រកាសពីការផ្ទុះអាវុធ្ធដាក់គ្នានៅតំបន់គ្មានយោធាអន្ករកូរ៉េ - ảnh 1 បុស្តិ៍យាមមួយរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់គ្មានយោធាអន្តរកូរ៉េ។ (រូបថត៖ AFP)

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង (Yonhap) ក្រុមប្រឹក្សាសេនាធិការ កងទ័ពចម្រុះ (JCS) របស់កូរ៉េខាងត្បូងកាលពីនៅថ្ងៃទី ៣ ខែឧសភា បានប្រកាសពីការផ្ទុះអាវុធ្ធដាក់លើគ្នា នៅតំបន់ គ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំងពីរ។

យោងតាម JSC បានឲ្យដឹងថាការផ្ទុះអាវុធនេះបានកើតឡើងនៅតំបន់ព្រំដែនកណ្តាលទីក្រុង Cheorwon នៅម៉ោងប្រហែល ៧ និង ៤១ នាទីព្រឹកថ្ងៃទី ៣ខែឧសភា។ ការបាញ់អាវុធ្ធជាច្រើន គ្រាប់ពីកូរ៉េខាងជើងបានវាយត្រូវចំលើស្ថានីយ៍យាមល្បាតកូរ៉េខាងត្បូងនៅឯតំបន់ DMZ ដែលធ្វើឲ្យឱ្យកងកម្លាំងកូរ៉េខាងត្បូងចេញការព្រមានតាមវិទ្យុនិងបាញ់តបពីរដងវិញផងដែរ។ នាបច្ចុប្បន្នមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយទេបន្ទាប់ពីការផ្ទុះអាវុធ្ធដូចពោលខាងលើនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ