កូរ៉េខាងត្បូងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម


​​​​​​​​​​​​               
កូរ៉េខាងត្បូងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1
ប្រធានាធិបតី​កូរ៉េខាងត្បូងលោកស្រី Park Geun Hye
(រូបថត​VNA)

(VOV)_ខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានអោយដឹងថា÷​ប្រធានាធិបតី​ប្រទេសនេះ លោកស្រី Park Geun Hye នឹងមានដំណើរ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀតណាមចាប់ពីថ្ងៃទី ៧​-ដល់ថ្ងៃទី ១១​កញ្ញា ​ដើម្បីដំណើការចរចារនានាស្ដីពីសេដ្ឋ
កិច្ច ជាមួយ​បណ្ដាថ្នាក់ដឹកនាំវៀតណាម។​  ខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏
បាន​អោយដឹងថែម​ទៀតថា÷​​ ប្រធានាធិបតី​ Park Geun Hye បានចាត់ទុកជំនួបសន្ទនា​
ជាមួយ​លោក ​Truong Tan Sang នាថ្ងៃទី ៩កញ្ញាជាចំណុចចាប់ផ្ដើមសំរាប់​ការខំប្រឹង​
ប្រែង​បើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​វៀតណាមក៏ដូចជា​ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ​ប្រធានាធិបតី​ Park Geun Hyeក៏​មានជំនួបសន្ទនាជាមួយបណ្ដាអ្នក់ដឹកនាំ​ផ្សេងៗ​”ទៀតរបស់វៀត​ណាម​​ផងដែរ។ ខ្លឹមសារស្នូលនៃបណ្ដាជំនួប​ពិភាក្សា​លើកនេះរបស់​លោកស្រី ​​Park Geun Hye នៅ​វៀតណាមលើកនេះគឺ ​ដំណើការចរចារដើម្បី​ឈានទៅដល់ការព្រមព្រៀងពាណិជ្ជ​កម្ម១មានផលប្រយោជន៍ដូចគ្នា និង​បង្កើនកិច្ចសហប្រតិបត្តិការអំពីថា​មពលនុយ​ក្លេអ៊ែរ និងបច្ចេកវិទ្យា​ឧស្សាហកម្មរវាងវៀតណាមនិងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ