ការជួបប្រាស្រ័យមិត្តភាពរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវនៅឥណ្ឌ


VOV-ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត​វៀត​ណាម​
-ឡាវ (ទី៥កញ្ញា) និងលើកទី៣៥ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព​សហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-ឡាវ (ទី១៨កក្កដា) នាយប់ថ្ងៃទី២៩​
កក្កដា​ស្ថានទូតវៀតណាម គណៈប្រតិភូវៀតណាមប្រចាំនៅសមាគមន៍​បណ្ដា
ប្រជាជាតិអាស៊ី-អាក្នេយ៍(អាស៊ាន) រួមជាមួយស្ថានទូតឡាវនិងគណៈប្រតិភូ​ឡាវប្រចាំនៅអាស៊ាននៅឥណ្ឌូនេស៊ីបានរៀបចំពិធីជួបប្រាស្រ័យមិត្តភាព។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Nguyen Xuan Thuy បាន​លើក​
ច្បាស់ថា​បន្តប្រពៃណីនិងពាក្យទូន្នានរបស់ប្រធានហូជីមិញនិងប្រធាន
Kaysone Phomvihan ប្រទេសទាំងពីរវៀតណាមនិងឡាវកំពុងរួមគ្នាលើផ្លូវ
កសាងប្រទេស​ដើម្បីសុភមង្គលនិងភាពសម្បូររុងរឿងរបស់ប្រជាជន។
ឯកអគ្គរដ្ឋទូតបានអះអាងថា​ទំនាក់ទំនងពិសេស​រវាងប្រទេសទាំងពីរវៀត
ណាម-ឡាវកំពុងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ តាមរយៈ​នោះរួមចំណែក កសាងនិងអភិវឌ្ឍន៍ចំណងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេស​រវាង
ប្រទេសទាំងពីរឡើងកំពស់ថ្មី៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ