ការដង្ហែក្បួនប្រឆាំងនឹង Brexit ដ៏ធំបំផុតក្នុងប៉ុន្មានទសវត្សរ៍នៅទីក្រុងឡុងដ៍
(VOVWORLD) - នាថ្ងៃទី ២៣ ខែមីនា ប្រជាជនអង់គ្លេសរាប់ម៉ឺននាក់បានប្រឆាំងជំទាស់នឹងការដែលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយ ប្រមូលផ្តុំគ្នាធ្វើការដង្ហែក្បួននៅចំកណ្តាលទីក្រុងឡុងដ៍ ដើម្បីទាមទារឱ្យមានការធ្វើប្រជាមតិថ្មីមួយនៅក្នុងបរិបទដែលវិបត្តិ Brexit កំពុងប៉ះពាល់យ៉ាងខ្លាំងដល់នយោបាយអង់គ្លេស។
ការដង្ហែក្បួនប្រឆាំងនឹង Brexit ដ៏ធំបំផុតក្នុងប៉ុន្មានទសវត្សរ៍នៅទីក្រុងឡុងដ៍ |
ហ្វូងបាតុករដែលគាំទ្រឲ្យអង់គ្លេសបន្តជាសមាជិកសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នានៅជិតសួនឧទ្យាន Hyde Park នៅវេលាថ្ងៃត្រង់ មុនពេលធ្វើការដង្ហែក្បួនឆ្លងកាត់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងបញ្ចប់នៅខាងក្រៅអាគាររដ្ឋសភា។ វាគ្មិនមួយចំនួនបានថ្លែងទៅកាន់ហ្វូងបាតុកររួមមានអភិបាលស្កូតឡែន លោកស្រី Nicola Sturgeon អភិបាលក្រុងឡុងដ៍លោក Sadiq Khan និងអនុប្រធានគណបក្សប្រឆាំងលោក Tom Watson ៕