ករណីអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ (អ៊ីរ៉ាក់) ត្រូវបា​ន​វាយប្រហារ​តាម​ជើងអាកាស៖ មន្ទីរបញ្ចកោណបញ្ជាក់ថាប្រធានាធិបតីលោក Donald Trump បានបញ្ជាឱ្យធ្វើការវាយប្រហារ

(VOVWORLD) - មន្ទីបញ្ចកោណបានលើកឡើងថា៖“ ការវាយប្រហារនេះសំដៅទប់ស្កាត់រាល់ផែនការវាយប្រហាររបស់អ៊ីរ៉ង់នាពេលអនាគតនិងការពារប្រជាជនអាមេរិកនៅក្រៅប្រទេស” ហើយប្រធានាធិបតីអាមេរិកលោក Donald Trump គឺជាអ្នកបញ្ជា។
ករណីអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ (អ៊ីរ៉ាក់) ត្រូវបា​ន​វាយប្រហារ​តាម​ជើងអាកាស៖ មន្ទីរបញ្ចកោណបញ្ជាក់ថាប្រធានាធិបតីលោក Donald Trump បានបញ្ជាឱ្យធ្វើការវាយប្រហារ - ảnh 1ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើគោលដៅនៅឯអាកាសយានដ្ឋានអន្តរជាតិបាកដាដ ប្រទេសអ៊ីរ៉ាក់ ( រូបភាព៖ Twitter)

នាថ្ងៃទី ៣ ខែមករា  ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានរបស់មន្ទីរបញ្ចកោណបានឲ្យដឹងថា៖ ប្រមុខអង្គភាព Quds ចំណុះកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ត្រី Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសកាលពីព្រឹកព្រលឹមនាថ្ងៃដ ដែលធ្វើឡើងដោយអាមេរិក សំដៅទៅលើក្បួនរថយន្តដឹកមន្រ្តីរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់។

ក្នុងសេចក្ដីប្រកាសមួយ មន្ទីបញ្ចកោណបានលើកឡើងថា៖ “ការវាយប្រហារនេះសំដៅ ទប់ស្កាត់រាល់ផែនការវាយប្រហាររបស់អ៊ីរ៉ង់នាពេលអនាគតនិងការពារប្រជាជនអាមេ រិកនៅក្រៅប្រទេស” ហើយប្រធានាធិបតីអាមេរិកលោក Donald Trump គឺជាអ្នកបញ្ជា។ ក្នុងពេលនោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា IRGC បានបញ្ជាក់ថា ឧត្តមសេនីយ៍ទោ Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសដែលធ្វើឡើងដោយកងកម្លាំងអាមេរិកនៅ Baghdad ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Javad Zarif បានអះអាងថា ការវាយប្រហារសម្លាប់ប្រមុខអង្គភាព  Quds នៃកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ត្រី Qasem Soleimani ដែលអនុវត្តដោយសហរដ្ឋអាមេរិកគឺជា“ សកម្មភាពដ៏គ្រោះថ្នាក់យ៉ាងខ្លាំង” ហើយបង្កើនភាពតានតឹង។ ក្នុងថ្ងៃដដែល លោក Eliot Engel ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកបានឲ្យដឹងថា សមាជិកសភាអាមេរិកមិនបានជូនដំណឹងអំពីការវាយប្រហារដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក Donald Trump សំដៅទៅលើ ប្រមុខអង្គភាព  Quds នៃ កម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ត្រី Qasem Soleimani ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ