ការទាមទារអំពី“សិទ្ធិប្រវត្តិសាស្ត្រ”ចំពោះតំបន់សមុទ្រស្ថិត ក្នុងផែនទី៩កំណាត់គឺផ្ទុយទៅនឹងUNCLOS

(VOVworld)-នៅ​សសៀលថ្ងៃទី​១២ ខែកក្កដា​(តាមម៉ោងវៀតណាម) ម​ជ្ឈ​ត្ត​ការ​នៃ​
តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ (PCA) បានប្រកាស​សាលក្រម​តាម​បណ្តឹង​ហ្វីលីពីន
​ប្រឆាំង​ចិន​ពាក់ព័ន្ធ​នឹងជម្លោះនៅសមុទ្រខាងកើត។​ តាមសាលក្រមរបស់ PCA នេះ
គឺ ការទាមទាររបស់ចិនទៅលើ “សិទ្ធិប្រវត្តិសាស្ត្រ” ចំពោះតំបន់សមុទ្រស្ថិត ក្នុង
ផែនទី៩កំណាត់គឺផ្ទុយទៅនឹងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(UNCLOS)។ សាលក្រមបានអះអាងថា ចិនបានបណ្តាលនូវគ្រោះថ្នាក់ចំពោះប្រព័ន្ធ
ជីវៈចម្រុះនៅប្រជុំកោះ Truong Sa ។​ហើយចិនគ្មានមូលដ្ឋានប្រវត្តិសាស្ត្រណាមួយ
អំពីតំបន់សមុទ្រខាងកើតនិងប៉េកាំងគ្មានមូលដ្ឋានគតិយុត្តដើម្បីនាំចេញសេចក្តី
 ប្រកាសស្តីពី “សិទ្ធិប្រវត្តិសាស្ត្រ” ចំពោះប្រភពធនធានក្នុងរបស់ដែលប៉េកាំង
ហៅថា “ផែនទី៩កំណាត់”នោះឡើយ។ PCA ក៏បានសង្កត់ធ្ងន់ថា ចិនបានធ្វើអន្តរា
គមន៍ ទៅ​លើសិទ្ធិនេសាទប្រពៃណីរបស់ហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹក Scarborough
 លើសមុទ្រខាងកើតផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ