ការនាំចេញកសិ - រុក្ខ - ជលផលសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្រុមផលិតផលនាំចេញរបស់វិស័យនេះសុទ្ធតែបានកើនឡើង ដូច្នេះហើយតម្លៃប្រាក់នាំចេញបានកើនឡើងដែរ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនាថ្ងៃទី ១ ឧសភាបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ តម្លៃប្រាក់នាំចេញ នាំចូលសរុបនៃកសិ - រុក្ខ - ជលផលត្រូវបានប៉ាន់ប្រមាណថាមានសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមផលិតផលនាំចេញរបស់វិស័យនេះសុទ្ធតែបានកើនឡើង ដូច្នេះហើយតម្លៃប្រាក់នាំចេញបានកើនឡើងដែរ។ អំពីទីផ្សារ ការនាំចេញទៅកាន់ទ្វីបអាស៊ីបានកើនឡើងប្រមាណ ២០%  ទ្វីបអាមេរិកកើនឡើង ២៤,៦% ទ្វីបអឺរ៉ុបកើនឡើង ៣៨,៦% ទ្វីបអូសេអានីកើនឡើង ២៦%។ សហរដ្ឋអាមេរិក ចិន និងជប៉ុន បន្តជាទីផ្សារនាំចូលធំបំផុតទាំងបីសម្រាប់កសិ - រុក្ខ - ជលផលវៀតណាម។

ដើម្បីបន្តរក្សាសន្ទុះកំណើនល្អក្នុងការនាំចេញ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថានឹងបើកទីផ្សារថ្មីដែលមានសក្តានុពលជាច្រើន ដូចជាប្រទេសឥស្លាម មជ្ឈិមបូព៌ា និងអាហ្រ្វិក។ ក្រសួងក៏សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា និងធុរកិច្ចនានា ដើម្បីទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាជាមួយប្រទេសនានា។ ទន្ទឹមនឹងនោះ ជួយឧប្ថម្ភគាំពារម៉ាកយីហោ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាំចេញ ដែលមានសក្តានុពលរបស់វៀតណាមនៅបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ