ការនាំចេញរបស់វៀតណាមនឹងទទួលបានកំណើន ពី ៧ ដល់ ៧,៥% ក្នុងឆ្នាំ ២០១៩នេះ
(VOVWORLD) - យោងតាមទិន្នន័យ ដោយក្រសួងឧស្សា ហកម្មនិងពាណិជ្ជកម្មប្រកាស នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋក្នុងវិស័យនាំចូលនិងនាំចេញក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ ដែលបានធ្វើឡើង នាថ្ងៃទី ៧ ខែសីហានោះ ទំហំនៃការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៧ ខែកន្លងមកនេះ ត្រូវបានគេប៉ាន់ស្មានថា ទទួលបានចំនួនជាង ១៤៥ ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានស្នើឱ្យអង្គភាពនានាអនុវត្តដំណោះស្រាយដើម្បីធានាកំណើននាំចេញសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ |
ម្យ៉ាងវិញទៀត ជញ្ជីញពាណិជ្ជកម្មនៅរក្សាបានការនាំចេញហួសកម្រិត ដោយមាន អតិរេកពាណិជ្ជកម្មរយៈពេល ៧ ខែ ចំនួន ១,៧៩ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ មុខទំនិញនាំចេញចំនួន ២៤ មុខ ដោយទទួលបានទឹកប្រាក់ជាង ១ ពាន់ លានដុល្លារ។ ប្រការនេះបង្ហាញថា ទោះបីមានបញ្ហាប្រឈមជាច្រើនកើតឡើង ពីការខ្វែងគំនិតគ្នារវាងប្រទេសធំៗ ស្តីពីការកំណត់ពាណិជ្ជកម្មលើពិភពលោកក៏ដោយ ប៉ុន្តែការនាំចូលនិងនាំចេញក្នុងរយៈពេល ៧ ខែកន្លងមកនេះ នៅតែវិវឌ្ឍន៍តាមការព្យាករណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នៅពេលបង្កើតផែនការនាំចេញដោយសម្រេចអោយបានកំណើនពី ៦ ដល់ ៨% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ ការនាំចេញរបស់វៀតណាមអាចឈានដល់ប្រមាណ ២៦១ ដល់ ២៦២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងពី ៧ ដល់ ៧,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលវៀតណាម បានស្នើអោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវមានសេណារីយូសម្រាប់កំណើន។ ជាក់ស្តែងគឺយើងត្រូវបន្តបង្កើតសេណារីយ៉ូកំណើនសម្រាប់ត្រីមាសនីមួយៗនិងសម្រាប់ខែនីមួយ ៗ និងរាល់ពេលដើម្បីធានាគោលដៅកំណើនប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀត ត្រូវស្រាវជ្រាវ ពីការសម្របសម្រួលជាមួយអង្គភាពនានានៅក្នុងក្រសួងក៏ដូចជាការគ្រប់គ្រងដើម្បីបង្កើតសេណារីយ៉ូកំណើនសម្រាប់ការនាំចូលនិងនាំចេញក្នុងរយៈពេល ៥ ខែទៀត តាមទីផ្សារនិងតាមមុខទំនិញនីមួយៗផងដែរ”៕