ការនាំចេញរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
(VOVWORLD) - វៀតណាមកំពុងក្លាយទៅជារោងចក្រថ្មីរបស់ពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់ និងជាទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
វាយនភណ្ឌ និងកាត់ដេររបស់វៀតណាមមានសក្ដានុពលថ្មីជាច្រើនក្នុងទីផ្សារ និងការបញ្ជាទិញនៅឆ្នាំ ២០២៤។ រូបថត៖ VOV |
តម្លៃប្រាក់នាំចេញ-នាំចូលសរុបរបស់វៀតណាម ចាប់ពីដើមឆ្នាំដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ សម្រេចបានប្រមាណ ២០៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃប្រាក់នាំចេញសម្រេចបានជាង ១០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ស្នើនឹងកើនឡើង ១៥ ពាន់លានដុល្លារអាមេរិក។
ក្រុមផលិតផលនាំចេញចំនួន ៤ ដែលមានចំណូលពី ១ ពាន់លានដុល្លារអាមេរិកឡើងទៅរួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; ទូរស័ព្ទនិងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់; វាយនភណ្ឌ។
លើសពីនេះ ក្រុមផលិតផលជាច្រើនសម្រេចបានចំណូលរាប់រយលានដុល្លារអាមេរិក ដូចជា៖ ស្បែកជើង មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់; កាមេរ៉ា មាស៊ីនថតវីដេអូ និងគ្រឿង; ឈើ និងផលិតផលឈើ ជលផល កាហ្វេ បន្លែ អង្ករ។
វៀតណាមកំពុងក្លាយទៅជារោងចក្រថ្មីរបស់ពិភពលោក ជាតំណភ្ជាប់ដ៏សំខាន់ និងជាទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នាពេលខាងមុខ វៀតណាមនឹងស្វាគមន៍អ្នកទិញ រាប់រយនាក់ទៀត នៅទូទាំងពិភពលោក ដូចជា Aeon, Uniqlo (ជប៉ុន); Walmart, Amazon, Safeway (សហរដ្ឋអាមេរិក); Falabella (ឈីលី); Carrefour, Decathlon (បារាំង); Central Group (ថៃ); IKEA (ស៊ុយអែត), LuLu (UAE)... បានមកសហការ ដោះដូរពាណិជ្ជកម្មស្វែងរកអ្នកផ្គត់ផ្គង់នៅក្នុងព្រឹត្តិការណ៍តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិដែលធ្វើឡើងនាខែមិថុនា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ៕