ការបើកដំណើរការឡើងវិញជើងហោះហើរអន្តរជាតិចំនួន ៦ គឺមិនអនុវត្តចំពោះភ្ញៀវទេសចរបរទេសនៅឡើយទេ
(VOVWORLD) - ប្រទេសវៀតណាមនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ជាមួយបណ្តាប្រទេសនិងតំបន់ដែនដីដែលបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ និងមានលក្ខណៈស្រដៀងនឹងប្រទេស វៀតណាម។
នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Ngoc Dong បានឲ្យដឹងថា៖ “ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា វៀតណាមនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ ជាមួយប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងនៅថ្ងៃទី ២២ ខែកញ្ញា គ្រោងនឹងបើកជើងហោះហើរឡើងវិញទៅកាន់កោះតៃវ៉ាន់ (ចិន) ឡាវនិងកម្ពុជា។ អ្នកបានឆ្លងដែនរួមមាន អ្នកការទូត សកម្មជនមន្ត្រីរដ្ឋការ ពលរដ្ឋវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេសដែលមានបំណងវិលត្រឡប់មកស្រុកកំណើតឬពលរដ្ឋវៀតណាមទៅធ្វើការនៅបរទេស អ្នកជំនាញបរទេសកំពុងអនុវត្តគម្រោងការនានានៅវៀតណាម”។
ដោយផ្អែកលើសមត្ថភាពសម្រាប់ដាក់នៅដាច់ដោយឡែក ក្រសួងគមនាគមន៍ដឹកជញ្ជូនបានលើកឡើងសំណើរថា ការហោះហើរនឹងអនុវត្តន៍ ១ សប្តាហ៍ មួយជើងទៅកាន់ប្រទេសមួយនិងជើងហោះហើរត្រឡប់មកវិញក៏ដូចគ្នាដែរ។ ជាមួយនឹងដំណើរនេះ មនុស្សប្រហែល ៥.០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលប្រទេស វៀតណាមនៅខែកញ្ញានេះជាពុំខាន៕