ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ៖ “តំបន់ពោរពេញទៅដោយឱកាស” ដែលជាប្រធានបទនៃយប់ទី ២នៃសមាជទូទាំងប្រទេសរបស់គណបក្សសាធារណរដ្ឋ

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហា គណបក្សសាធារណរដ្ឋនៅសហរដ្ឋ អាមេរិកបានឈានចូលយប់ទី ២ នៃសមាជគណបក្សទូទាំងប្រទេសដោយមានប្រធានបទ“ តំបន់ពោរពេញទៅដោយឱកាស” ។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ៖ “តំបន់ពោរពេញទៅដោយឱកាស” ដែលជាប្រធានបទនៃយប់ទី ២នៃសមាជទូទាំងប្រទេសរបស់គណបក្សសាធារណរដ្ឋ - ảnh 1 លោកប្រធានាធិបតីអាមេរិក  Donald Trump (រូបថត៖ THX/TTXVN)

នៅក្នុងសុន្ទរកថារបស់ខ្លួននៅឯសមាជនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានកោតសរសើរចំពោះគោលនយោបាយកិច្ចការបរទេសរបស់លោកប្រធានាធិបតីអាមេរិក  Donald Trump ដោយលើកហេតុផលថាក្រុមគ្រួសាររបស់លោកមានសុវត្ថិភាពជាងមុន ហើយសេរីភាពរបស់ពួកគេក៏ត្រូវបានធានាបន្ថែមទៀត ដោយអាស្រ័យទៅលើលោកប្រធានាធិបតី Trump បានលើកឡើងចក្ខុវិស័យ "គិតផលប្រយោជន៍អាមេរិកមុនគេ" (America First) ចូលទៅក្នុងសកម្មភាពជាក់ស្តែងនានា។ លោក Pompeo បានអះអាងថា លោកប្រធានាធិបតី Trump គឺជាអ្នកដឹកនាំមានគំនិតផ្តួចផ្តើមយ៉ាងក្លៀវក្លានៅស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោក ព្រមទាំងបានអះអាងថាវិធីដ៏ល្អបំផុតសម្រាប់ប្រជាជនអាមេរិកក្នុងការធានាសិទ្ធិសេរីភាព គឺជ្រើសរើសមេដឹកនាំមិនចេះនិយាយតែមាត់តែត្រូវតែធ្វើសកម្មភាពជាក់ស្តែងផងដែរ។

លើសពីនេះទៅទៀត លោក Pompeo ក៏បានលើកឡើងពីគោលនយោបាយជាក់លាក់របស់រដ្ឋអំណាច Trump ឆ្ពោះទៅប្រទេសចិន ស.ប.ប កូរ៉េ និងមជ្ឈឹមបូព៌ាក៏ដូចជាជួយឱ្យអង្គការសន្ធិសញ្ញាយោធាអាត្លង់ទិកខាងជើង (NATO) កាន់តែខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ