ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លោក Biden ជ្រើសរើសសមាជិកាព្រឹទ្ធសភា លោស្រី Kamala Harris ធ្វើជាដៃគូឈរឈ្មោះក្នុងការរកសំឡេងឆ្នោត
(VOVWORLD) - នាថ្ងៃទី ១១ សីហា បេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យលោក Joe Biden បានជូនដំណឹងថា ដៃគូឈរឈ្មោះក្នុងការរកសំឡេង ឆ្នោតរបស់ខ្លួន គឺសមាជិកាព្រឹទ្ធសភា លោកស្រី Kamala Harris ដែលឥស្សរជនម្នាក់ ត្រូវបានគេវាយតម្លៃថាជា « អ្នកបំរើសាធា រណៈជនដ៏ល្អបំផុតរបស់ប្រទេស»។
សមាជិកាព្រឹទ្ធសភា លោកស្រី Kamala Harris (រូបថត៖ AFP/TTXVN) |
លោក Joe Biden និងលោកស្រី Harris បានបង្ហាញខ្លួនព្រមគ្នានាថ្ងៃទី ១២ ខែសីហា ដើម្បីប្រកាសយុទ្ធនាការរកសំឡេងឆ្នោត ក្រោមគោលការណ៍នៃការតស៊ូដណ្តើមយុត្តិធម៍សម្រាប់គ្រួសារពលករ ដើម្បីនាំប្រទេសអាមេរិកឆ្ពោះទៅមុខផងដែរ។
សមាជិកាព្រឹទ្ធសភា លោកស្រី Kamala Harris គឺជាបេក្ខជនប្រជែងម្នាក់របស់លោក Biden ក្នុងការ «រត់ប្រណាំង» ដណ្តើមសមាជិកភាពជាផ្លូវការមួយនៃគណបក្សប្រជាធិបតេយ្យ។ លោកស្រី Haris បានក្លាយទៅជាស្ត្រីស្បែកពណ៌ខ្មៅ ដំបូងគេ ដែលត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕