ការបាញ់រះនៅអាល្លឺម៉ង់៖ ថ្នាក់ដឹកនាំអាល្លឺម៉ង់ ថ្កោល​ទោស​ចំពោះ​សកម្មភាព​អមិត្ត និងប្រកាន់ពូជសាសន៍

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ ពលរដ្ឋអាល្លឺម៉ង Tobias R ដែលមានអាយុ៤៣ ឆ្នាំ បានប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវនៅ Hanau ដែលបណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ត្រូវស្លាប់ ក្នុងនោះ មានជនបរទេសចំនួន ៩ នាក់ និងម្តាយរបស់ឃាតករផងដែរ។

បន្ទាប់ពីកើតមានឡើងការបាញ់រះ ដែលបានសម្លាប់មនុស្សចំនួន ១០ នាក់នៅតាមទីកន្លែងប្រមូលផ្តុំជនបរទេសជាច្រើននាក់នៅទីក្រុង Hanau រដ្ឋ Hessen របស់អាល្លឺម៉ង់នោះ មេដឹកនាំអាល្លឺម៉ង់ នាថ្ងៃទី ២០ ខែកុម្ភៈបានសម្ដែងនូវក្ដីរន្ធត់ អំពីការបាញ់រះនេះ ព្រមទាំងប្រឆាំងយ៉ាងដាច់អង្ការចំពោះសកម្មភាពអមិត្ត និងប្រកាន់ពូជសាសន៍នេះ។

ការបាញ់រះនៅអាល្លឺម៉ង់៖ ថ្នាក់ដឹកនាំអាល្លឺម៉ង់ ថ្កោល​ទោស​ចំពោះ​សកម្មភាព​អមិត្ត និងប្រកាន់ពូជសាសន៍ - ảnh 1 មនុស្សមួយចំនួនបានដើរក្បួនតវ៉ាប្រឆាំងនិងថ្កោលទោសការរើសអើងជាតិសាសន៍ (រូបថត៖ REUTERS)

អធិកាបតីអាល្លឺម៉ង លោកស្រី Angela Merkel បានទទួលស្គាល់គ្រោះប្រកាន់ពូជសាសន៍ អមិត្តគឺជា“សារធាតុពុល”ដែលកំពុងជាបញ្ហាប្រឈមនៅក្នុងសង្គមអាល្លឺម៉ង ខណៈដែលប្រទេសនេះបានកើតមានឡើងករណីពាក់ព័ន្ធជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដែលក្នុងនោះគឺសំដៅទៅលើជនចំណាកស្រុក។ លោកស្រីបានលើកត្រដែតនូវសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប បើទោះបីជាពួកគេមកពីពូជសាសន៍ឬពណ៌សម្បុរណាក៏ដោយ ព្រមទាំងអះអាងថា អាល្លឺម៉ង ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងឧបាយកលបំបែកបំបាក់ប្រទេសជាតិ។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ ពលរដ្ឋអាល្លឺម៉ង Tobias R ដែលមានអាយុ៤៣ ឆ្នាំ បានប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវនៅ Hanau ដែលបណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ត្រូវស្លាប់ ក្នុងនោះ មានជនបរទេសចំនួន ៩ នាក់ និងម្តាយរបស់ឃាតករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ