ក្រុមប្រឹក្សារប្រឡងប្រណាំង-លើកសរសើរមជ្ឈឹមនាំចេញបណ្ដាភារកិច្ចស្នូលក្នុងឆ្នាំ២០១៥
|
ក្រុមប្រឹក្សារប្រឡងប្រណាំង-លើកសរសើរមជ្ឈឹមនាំចេញបណ្ដាភារកិច្ចស្នូលក្នុងឆ្នាំ២០១៥ |
(VOV)_នាព្រឹកថ្ងៃទី២៦ ធ្នូ នៅទីក្រុងហាណូយ ក្រុមប្រឹក្សារប្រឡងប្រណាំង-
លើកសរសើរមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៤ និងលាតត្រដាង
អនុវត្តភារកិច្ចឆ្នាំ២០១៥។ អញ្ជើញចូលរួមសន្និសីទនេះមានអនុប្រធានរដ្ឋ និងជា
អនុប្រធានទី១នៃក្រុមប្រឹក្សារប្រឡងប្រណាំង-លើកសរសើរមជ្ឈឹម លោកស្រី
Nguyen Thi Doan។
ក្នុងឆ្នាំ ២០១៤ ការងារប្រឡងប្រណាំង-លើកសរសើរបានមានការផ្លាស់ប្តូរ
សកម្មជាច្រើន។ចលនាប្រឡងប្រណាំងមានការច្នៃប្រឌិត ការផ្លាស់ប្តូរថ្មីជាច្រើន
លើគ្រប់វិស័យ រួមចំណែកអនុវត្តរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់
ប្រទេសជាតិប្រកបដោយជោគជ័យ។ គ្រប់ក្រសួង ស្ថាប័ន រណសិរ្យមាតុភូមិ អង្គការ
មជ្ឈឹមនិងតំបន់បានបំផុសចលនាប្រឡងប្រណាំងជាច្រើន រួមចំណែកអនុវត្តល្អភារ
កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៤។
ប៉ុន្តែក្រុមប្រឹក្សារប្រឡងប្រណាំង-លើកសរសើរមជ្ឈឹមក៏បានលើកឡើងបណ្ដាកំហិតនៅសេសសល់មួយចំនួន។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ
ការប្រឡងប្រណាំង-លើកសរសើរមជ្ឈឹម លោកស្រី Tran Thi Ha បានលើកច្បាស់ថា៖
“ ការងារលើកសរសើរក្នុងឆ្នាំ ២០១៤ មានការផ្លាស់ប្តូរសកម្មជាច្រើន។ ប័ណ្ណ
សរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងសំរាប់ពលករស្មើ
នឹង៥០%។ ប៉ុន្តែ របៀបលើកសរសើរថ្នាក់ជាតិ ពីប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីគឺ
អត្រាពលករទទួលបានជាង១០% នៅតិចណាស់។”
ក្នុងឆ្នាំ២០១៥ ក្រុមប្រឹក្សារប្រឡងប្រណាំង-លើកសរសើរមជ្ឈឹមបាននាំចេញ
ភារកិច្ចស្នូលចំនួន៦ ដូចជា៖រៀបចំបណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិជាក់
ស្ដែង រួមចំណែកអនុវត្តជោគជ័យរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុង
ឆ្នាំ ២០១៥…លៗ៕