ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំសម្ងាត់អំពីស្ថានភាពណ៌នៅស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំសម្ងាត់អំពីស្ថានភាពណ៌នៅស៊ីរី - ảnh 1
ឯកអគ្គរដ្ឋទូតប្រចំា អ.ស.ប លោកស្រី Susan Rice
(រូបថតៈ Internet)

(Vovworld)-ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នាថ្ងៃទី៣០ឧសភាបានអនុវត្តកិច្ចប្រជុំ
សម្ងាត់ស្តីអំពី ស្ថានភាព នៅស៊ីរី។ ប៉ុន្តែ ពេលបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប មិនបានដាក់ចេញសេចក្តីសម្រេចចិត្តជាក់ស្តែងណាមួយឡើយ ដោយ
សារការខ្វែងគំនិតទាក់ទិនដល់ជំហានបន្ត សំដៅដោះស្រាយវិបត្តិនៅប្រទេស
មជ្ឈឹមបូរព៌ានេះ ពិសេសក្នុងបញ្ហាដាក់ទណ្ឌកម្មទីក្រុង Damascus។ នៅក្នុងកិច្ច
ប្រជុំ លោក Kofi Annan បេសកជនពិសេសអន្តរជាតិអំពីស៊ីរី ចាត់ទុកថា វិបត្តិដែល អូសបន្លាយរយៈពេលជាង១ឆ្នាំកន្លងមកនៅស៊ីរីអាចក្លាយទៅជា “សង្គា្រមស៊ីវិល១”
ប្រសិនជា រដ្ឋអំណាចស៊ីរី និងភាគីប្រឆំាងប្រដាប់ អាវុធ មិនអនុវត្តបណ្តាកិច្ចចរចា នយោបាយជាក់ស្តែង។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចំានៅអ.ស.ប លោកស្រី Susan
Rice បានព្រមានថា ប្រសិនជាផែនការ សន្តិភាពរបស់លោក Annan បរាជ័យគឺ ស្ថានភាពហឹង្សានឹងឡើងជណ្តើ និង រីករាលដាលទៅលើតំបន់ទាំងមូល៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ