|
តំណាងភាគីប្រឆាំងនៅស៊ីរីលោក Nasr al-Hariri (នៅកណ្ដាល) ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៣ មិនា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១៤ មិនា តំណាងភាគីប្រឆាំងនៅស៊ីរីបានបង្ហាញមូល
ហេតុដែលគេបដិសេធចូលរួមវង់ចរចារលើកទី៣ស្ដីអំពីការដោះស្រាយវិបត្តិនៅ
រដ្ឋធានី Astana របស់កាហ្សាក់ស្ថាន នោះគឺដោយសារកងទ័ពជើងអាកាសរុស្ស៊ីបាន
ទម្លាក់គ្រាប់បែកទៅលើទីតាំងមួយចំនួនរបស់ពួកគេក៏ដូចជាជនស៊ីវិលផងដែរ។កង
កម្លាំងប្រឆាំងនេះមិនត្រឹមតែមិនចូលរួមជំនួបចរចារនៅក្រុង Astana ប៉ុណ្ណោះទេ
ថែមទាំងទុកចំហលទ្ធភាពចូលរួមវង់ចរចារថ្មីអំពីសន្តិភាពស៊ីរីដែលគ្រោងនឹង
ប្រព្រឹត្តទៅនាថ្ងៃទី២៣ មិនា ខាងមុខនៅទីក្រុងហ្សឺណែវទៀតផង។ តំណាងក្រុម
ចរចាររដ្ឋាភិបាលស៊ីរីនិងជាតំណាងអចិន្ត្រៃស៊ីរីប្រចាំនៅអ.ស.ប លោក Bashar
Jaafari បានរិះគន់ទង្វើពហិការវង់ចរចារពោលខាងលើរបស់ភាគី ប្រឆាំង៕