ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យ ពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ការវាយប្រហារ
(VOVWORLD) - គណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ២៨ ខែមីនា បានប្រកាសចាប់ខ្លួនមនុស្សម្នាក់ដែលត្រូវបាន ចោទប្រកាន់ពី បទផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ការវាយប្រហារលើសាលប្រគុំតន្ត្រី Crocus City Hall ជាយក្រុងម៉ូស្គូកាលពីថ្ងៃទី ២២ ខែមីនា។ អ្នកស៊ើបអង្កេត នឹងស្នើឱ្យតុលាការ បញ្ជាឱ្យបន្តឃុំខ្លួនលើមុខសញ្ញានេះ។
លើសពីនេះ សេចក្តីជូនដំណឹងក៏បាននិយាយផងដែរថា ជនធ្វើការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ "ទាក់ទងនឹង ក្រុមជាតិនិយមនៅអ៊ុយក្រែន"។ មតិវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីបន្ទាប់ពីការស៊ើបអង្កេត និងការសួរចម្លើយចំពោះជនធ្វើការវាយប្រហារ ការពិនិត្យឧបករណ៍បច្ចេកទេសដែលរឹបអូសពីពួកគេ និងការវិភាគ ប្រតិបត្តិការហិរញ្ញវត្ថុ។
គណៈកម្មាធិការនេះបានបញ្ជាក់ថា ជនល្មើសដែលប្រព្រឹត្តិអំពើភេរវកម្មនេះបានទទួលការទូទាត់ផ្នែកហិរញ្ញវត្ថុក្នុងចំនួនដ៏ច្រើន រួមទាំងសាច់ប្រាក់ និងរូបិយបណ្ណហើយទឹកប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីរៀបចំការវាយប្រហារនេះ។
មុននោះ កាលពីថ្ងៃទី២៣ ខែមីនា លោក Mykhailo Podoliak អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ក្រុងគៀវមិនជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារភេរវកម្ម ដែលបណ្តាលឲ្យ មានអ្នកស្លាប់និងរងរបួស ជាច្រើននាក់ នៅជិតទីក្រុងមូស្គូ កាលពីយប់ថ្ងៃទី២២ ខែមីនា នោះទេ។ ក្រសួងការ បរទេស អ៊ុយក្រែន ក៏បានបដិសេធ ដែរថា ប្រទេសនេះមិនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ៕