ក្រសួងមហាផ្ទៃកម្ពុជាចេញសេចក្តីប្រកាសស្តីអំពីការរក្សាសណ្ដាប់ធ្នាប់សន្តិសុខក្នុងទូទាំងប្រទេស

ក្រសួងមហាផ្ទៃកម្ពុជាចេញសេចក្តីប្រកាសស្តីអំពីការរក្សាសណ្ដាប់ធ្នាប់សន្តិសុខក្នុងទូទាំងប្រទេស - ảnh 1
ក្រសួងមហាផ្ទៃកម្ពុជាចេញសេចក្តីប្រកាសស្តីអំពីការរក្សាសណ្ដាប់ធ្នាប់សន្តិសុខក្នុងទូទាំងប្រទេស (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហា
ផ្ទៃកម្ពុជា លោក ស​​ ខេង បានចេញសេចក្តីប្រកាសស្តីអំពីការឃោសនាអប់រំ ប្រជាជនទាំងមូលអំពីស្ថានភាពពនយោបាយសន្តិសុខនៃប្រទេសជាតិក្នុងរយៈ
 ពេលកន្លងមក សំដៅធាការសន្តិសុខសណ្ដាប់ធ្នាប់សំរាប់បណ្ដាសកម្មភាពន
យោបាយរបស់រដ្ឋាភិបាល នាពេលខាងមុខ។ សេចក្តីថ្លែងការពោលខាងលើបាន
លើកច្បាស់ថា៖ រាល់បណ្តឹងតវ៉ាបន្ទាប់ពីការបោះឆ្នោតត្រូវបានដោះស្រាយហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបក្សជាប់ឆ្នោតទាំង ២ កំពុងដោះស្រាយបញ្ហាទាក់
ទិននានា។ រដ្ឋសភានីតិកាលទី ៥ នឹងរៀបចំសម័ប្រជុំលើកទី ១ នាថ្ងៃទី ២៣ កញ្ញា
ខាងមុខ។ ការធ្វើបាតុកម្មនៃគណៈបក្សសង្គ្រោះជាតិ (CNRP) នាពេលថ្មីៗនេះ
រំលោភច្បាប់។ ដោយសារស្ថាប័នមានសមត្ថកិច្ចគ្រាន់តែអនុញ្ញាត្តិឲ្យ CNRP ធ្វើ
បាតុកម្ម ក្នុងរយៈពេល ១ ថ្ងៃ (ថ្ងៃទី ១៥ កញ្ញា)។ ប៉ុន្តែ គណៈបក្សនេះ​បានធ្វើ
បាតុកម្មក្នុង​រយៈពេល ៣ ថ្ងៃ ដែលជះឥទ្ធិពលដល់សណ្ដាប់ធ្នាប់សន្តិសុខនិង
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋនិងប្រជាជន។

នាថ្ងៃដ៏ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិសុខនៃការបោឆ្នោតគ៏
បានចេញសេចក្តីប្រកាសដល់ប្រជាជន ទាំងមូលអំពីការដែល ព្រះមហាក្សត្រ
នរោត្តម សីហមុនី បានកោះហៅសមាជិក សភារបស់គណៈបក្សប្រជាជនកម្ពុជា
(CPP) ចំនួន ៦៨ រូប និងសមាជិកសភានៃ គណៈបក្ស CNRP ចំនួន ៥៥ រូប ចូលរួម
សម័យប្រជុំលើកទី​ ១ រដ្ឋសភាកម្ពុជា នីតិកាលទី ៥ នាថ្ងៃទី ២៣ កញ្ញា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ