ការសួដេញដោលនៅរដ្ឋសភាត្រូវបង្កើនចរិតលក្ខណៈសន្ទនា។

ការសួដេញដោលនៅរដ្ឋសភាត្រូវបង្កើនចរិតលក្ខណៈសន្ទនា។ - ảnh 1
សមាជិកសភាក្នុងសម័យសួរដេញដោល។ (vov.vn)


        VOV-មតិភាគច្រើនរបស់អ្នកបោះឆ្នោតនិងសមាជិកសមាជិការសភាបាន
​វាយ​តំលៃ​សម័យសួដេញដោលនៅសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាម​
នីតិកាលទី១៣​ជា​​សារវន្តបានប្រព្រឹត្តទៅលើស្មារតីស្មោះត្រង់និងមានការទទួល
​ខុសត្រូវ។ បណ្ដា​ដំណាង​បានផ្ញើរជូនរដ្ឋមន្ត្រី សមាជិករដ្ឋាភិបាលបណ្ដាសំនួរដ៏
​ច្បាស់លាស់និង​បណ្ដា​រដ្ឋមន្ត្រីបានឆ្លើយត្រង់នឹងបញ្ហាដែលដំណាងរួមជាមួយ
អ្នកបោះឆ្នោតយកចិត្តទុកដាក់។​ ក្នុងដំណើរការឆ្លើយសំនួរដេញដោលរបស់
ប្រធាន​ផ្នែក​ចំនួន៤រូប បានមានការចូលរួម​បំពេញ​បន្ថែមបំភ្លឺបន្ថែមទៀតរបស់
រដ្ឋមន្ត្រី​ចំនួន​៧រូបនិងឧបនាយករដ្ឋមន្ត្រីចំនួន២​រូប។ ដំណាង Duong Trung Quoc
សមាជិក​សភាមណ្ឌល Dong Nai បានលើកមតិថា៖

        “គោលដៅនៃការសួរដេញដោលគឺធ្វើឲ្យច្បាស់លាស់បញ្ហាដែលជីវភាពរស់
នៅ​កំពុងមានចម្ងល់ ដើម្បីមើលការដោះស្រាយត្រឹមត្រូវរឺទេ ប៉ុន្តែសំខាន់គឺក្រោយ
​នឹង​ការ​ដោះស្រាយធ្វើយ៉ាងម៉េចដើម្បីមានការផ្លាស់ប្តូរ។ ខ្ញុំគិតថា នៅបណ្ដា
សម័យ​ប្រជុំ​ដែលត្រូវ​បាន​ប្រជាជនយកចិត្តទុកដាក់ពិភាគ្សាអំពីបញ្ហាធំៗ គួរតែ
មាន​ឧបនាយករដ្ឋមន្ត្រីរឺ​នាយករដ្ឋមន្ត្រីជាតួនាទីសំខាន់តាងនាមរដ្ឋាភិបាលឆ្លើយ
សំនួរដេញដោលនិងបណ្ដារដ្ឋមន្ត្រីទាក់ទិនជួយឧបត្ថម្ភឆ្លើយសំនួរ។”

        រីឯដំណាង​Le Nhu Tien សមាជិកសភាមណ្ឌល Quang Tri បានស្នើរថា៖

        “ខ្ញុំគិតថា ប្រសិនមានពេលវេលាច្រើនជាងដើម្បីឲ្យការសន្ទនាផ្ទាល់មានច្រើន
​ជាង​​ទៀត រវាងសមាជិកសភានិងអ្នកឆ្លើយសំនួរដេញដោល បង្កើនចរិត​លក្ខណៈ​
សន្ទនា​ថែមទៀតគឺល្អជាង។ អំពីបញ្ហាមួយដែលធ្វើការសន្ទនាដល់ចុងបញ្ចប់គឺ​
ប្រសិទ្ធភាព​នឹង​កើន​ឡើង​ជាច្រើន៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ